Ad Code

ជន​ពិការ​ជិត​៥០​នាក់​ទទួល​បាន​រទេះរុញ​ ពី​អង្គការ​សប្បុរសធម៌​

ភ្នំពេញ ៖ អង្គការ​សប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តាមរយៈ​សមាគម​ផ្តល់​រទេះរុញ​ដើម្បី​សង្គ្រោះ​និង​អភិវឌ្ឍន៍​កាលពី​ថ្ងៃទី​២៨ ខែសីហា​ឆ្នាំ​២០១៥ ​បាន​ផ្តល់​រទេះរុញ​ដល់​ជន​ពិការ​ចំនួន​៤៦​នាក់​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​ក៏ដូចជា​ការរស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ជន​ពិការ។


ពិធី​ផ្តល់​រទេះរុញ​ដល់​ជន​ពិការ​នេះ​បាន​ប្រព្រឹត្តិ ​ទៅ​នៅ​មជ្ឈមណ្ឌល​ជាតិ​ស្ដារ​លទ្ធភាព​ពលកម្ម​កៀន​ឃ្លាំង​ក្រោម​អធិបតីភាព​របស់​លោក ​សែម​ សុខា​លេខាធិការដ្ឋាន​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា។


លោក​ជិន​យក់​នាយក​សមាគម​ផ្តល់​រទេះរុញ​ ដើម្បី​សង្គ្រោះ​និង​អភិវឌ្ឍន៍​និង​តំណាង​ឲ្យ​អង្គការ​អតី​តយុទ្ធជន​អន្តរជាតិ​កម្ពុជា​បានមាន​ប្រសាស​ន៍​​ថា​ជន​ពិការ​ ដែល​ត្រូវ​ទទួល​បាន​ជន​ពិការ​នា​ពេលនេះ​មាន​ចំនួន​៤៦​នាក់​ ដែល​ជា​ជំនួយ​របស់​អង្គការ​សប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តាមរយៈ​សមា​គម​ផ្តល់​រទេះរុញ​ដើម្បី​សង្គ្រោះ​និង​អភិវឌ្ឍន៍​ និង​អង្គការ​អតីតយុទ្ធជន​អន្តរជាតិ​កម្ពុជា​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​រួមបាន​យ៉ាង​ពេញលេញ​នៅក្នុង​សង្គម។ លោក​បាន​បន្តថា​រហូត​មកដល់ពេលនេះ​សមាគម​បាន​ផលិត​បា​ម​រទេះរុញ​និង​គ្រឿង​ជំនួយ​ផ្សេងៗ​បាន​ចំនួន​ប្រហែល​១២២០០​គ្រឿង​និង​ចែកចាយ​ដល់​ជន​ពិការ​បាន​ប្រហែល​៥៦៧០​នាក់។


លោក​ធារី អិន​មេន​ស័រ​នាយក​ប្រចាំ​ប្រទេស​អង្គការ​សប្បុរសធម៌​ ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​មាន​ប្រសាសន៍ថា​សមាគម​ផ្តល់​រទេះរុញ​ ដើម្បី​សង្គ្រោះ​និង​អភិវឌ្ឍន៍​និង​អង្គការ​អតីត​យុទ្ធជន​អន្តរជាតិ​កម្ពុជា​ដើម្បី​គឺជា​ដៃគូ​អ​ជាមួយ​អង្គការ​យើង​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ​រហូតមកដល់​ពេលនេះ​។លោក​បាន​បន្ត​ថា ​ពួកគេ​បាន​ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ចែកចាយ​រទេះរុញ​ដល់​ជនពិការ​។​ជាង​នេះទៀត​ពួកគេ​បាន​បណ្តុះបណ្តាល​អ្នកប្រើប្រាស់​ពី​របៀប​ថែទាំ​និង​ការជួសជុល​ដើម្បី​ប្រើ​បានយូរ​អង្វែង​។ លោក​បាន​បន្ថែមថា​«​យើង​មាន​មោទនភាព​ណាស់​ដោយ​ពួកគេ​បាន​បណ​រើ​ដល់​ជនពិការ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​


មានប្រសាសន៍​​ឱ​កាស​នោះ​លោក​សែម សុខា​បាន​សំដែង​នូវ​ការ​កោតសរសើរ ​និង​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​សប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​ផ្តល់​នូវ​ថវិកា​គាំទ្រ​ដល់​អង្គការ​អតីត​យុទ្ធ​ជន​អន្តរជាតិ​កម្ពុជា​(​វី អាយ ស៊ី​)​និង​សមាគម​ផ្តល់​រទេះរុញ​ដើម្បី​សង្គ្រោះ​និង អភិវឌ្ឍន៍​ក្នុង​ការ​ផលិត និង​ចែកចាយ​រទេះរុញ​ជា​ច្រើន​ប្រភេទ​ជួន​ដល់​ជន​ពិការ​នៅក្នុង​តំបន់​គោលដៅ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ផ្តល់​រទេះរុញ​ ដែល​មាន​គុណភាព​និង​សមស្រប​ជួន​ដល់​ជនពិការ​សំរាប់​ប្រើប្រាស់​តាម​តំរូវការ​នៅក្នុង​សហគមន៍​របស់​ពួកគាត់​។​លោក​រដ្ឋលេខាធិការ​សង្ឃឹម​ថា​អង្គការ​សប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅតែ​បន្ត​ជួយឧបត្ថម្ភ​ដល់​អង្គការ ​និង​សមាគម​ទាំងពីរ​ខាងលើ​នា​ឆ្នាំ​បន្តបន្ទាប់​ទៀត​ដើម្បី​ផ្តល់​នូវ​ការផលិត​ និង​ចែកចាយ​រទេះរុញ​ដ៏​មាន​គុណភាព​និង​សមស្រប​តាម​ស្តង់ដារ​ជាតិ ​និង​អន្តរជាតិ​ជួន​ដល់​ជន​ពិការ​ដែល​នឹង​ធ្វើ​ឲ្យ​វិស័យ​ពិការភាព​និង​ស្តារ​លទ្ធភាព​ពលកម្ម​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​និង​មាន​គុណភាព​កាន់តែ​ប្រសើរឡើង​ជាង​នេះ​ទៀត៕




ជន​ពិការ​ជិត​៥០​នាក់​ទទួល​បាន​រទេះរុញ​ ពី​អង្គការ​សប្បុរសធម៌​

Post a Comment

0 Comments

Close Menu