Ad Code

របាយការណ៍​ចុងក្រោយ​នៃ​ជើង​ហោះហើរ​MH17នឹង​ត្រូវ​បញ្ចេញ​នៅ​ថ្ងៃ​ទី​១៣​ខែ​តុលា​

ក្រុម​អ្នកស្រាវជ្រាវ​ហូ​ឡង់​បាន​និយាយ​ថា របាយការណ៍​ចុងក្រោយ​ទាក់ទង​ទៅ​នឹង​ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​មុននឹង​ត្រូវ​បាន​បញ្ចេ​ញ​នៅ​ថ្ងៃ​ទី១៣ ខែ​តុលា។​


ក្រុម​នេះ​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ក្រុមប្រឹក្សាភិបាល​សុវត្ថិភាព​របស់​ហូ​ឡង់ (OVV) បាន​ជូនដំណឹង​ដល់​សាច់ញាតិ​និង​តំណាង​ដែល​ទទួលស្គាល់​ពី​ការស៊ើបអង្កេត​នេះ​ថា​ក្រុមប្រឹក្សាភិបាល​នឹង​ចេញផ្សាយ​របាយការណ៍​ចុងក្រោយ​ស្ដីពី​ការស៊ើបអង្កេត​ចូល​ទៅ​ក្នុង​ជើង​ហោះហើរ MH17 នៅ​ថ្ងៃ​ទី១៣ ខែ​តុលា ​ឆ្នាំ២០១៥ នេះ​។​


យន្តហោះ​ដឹក​អ្នកដំណើរ​នេះ​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា កាលពី​ឆ្នាំមុន​ក្នុងអំឡុងពេល​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ក្រុម​បះបោរ​គាំទ្រ​រុស្ស៊ី​។​ មនុស្ស​២៩៨​នាក់​នៅ​លើ​យន្តហោះ​នោះ​ ដែល​ភាគច្រើន​ជា​ជនជាតិ​ហូ​ឡង់​បាន​ស្លាប់​។ ប្រទេស​ហូ​ឡង់​បាន​ដឹកនាំ​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ​ដើម្បី​ពិនិត្យ​តួ​យន្តហោះ ។​


OVV កំពុង​ទទួលបន្ទុក​ជាមួយ​ការងារ​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ធ្លាក់​យន្តហោះ​នេះ​ប៉ុន្តែ​នឹង​មិន​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទទួលខុសត្រូវ​ឡើយ​។​


ប្រទេស​អ៊ុយ​ក្រែ​ន​និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ជាច្រើន​បាន​ចោទប្រកាន់​ពួក​ឧទ្ទាម​ថា​បាន​បាញ់​យន្តហោះ Boeing 777 នេះ​ដោយ​និយាយ​ថា ពួកគេ​អាច​ប្រើប្រាស់​មី​ស៊ី​ល Buk ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ប្រទេស​រុស្ស៊ី​។​


ទោះ​យ៉ាងណា​ក៏ដោយ ទីក្រុង​មូស្គូ​និង​ក្រុម​ឧទ្ទាម​បាន​បដិសេធ​ការទទួលខុសត្រូវ​ណាមួយ​ចំពោះ​រឿង​នេះ​ហើយ​បាន​ចង្អុល​ទៅកាន់​យោធា​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​។​


របាយការណ៍​បឋម​របស់​ប្រទេស​ហូ​ឡង់​ដែល​ចេញផ្សាយ​កាលពី​ខែ​កញ្ញា​មុន​បាន​និយាយ​ថា​ យន្តហោះ​នោះ​ត្រូវ​បាន​វាយប្រហារ​ដោយ​របស់​ដែល​មាន “​ថាមពល​ខ្លាំង​” ៕


AFP


 




របាយការណ៍​ចុងក្រោយ​នៃ​ជើង​ហោះហើរ​MH17នឹង​ត្រូវ​បញ្ចេញ​នៅ​ថ្ងៃ​ទី​១៣​ខែ​តុលា​

Post a Comment

0 Comments

Close Menu