Ad Code

រថយន្តដឹកត្រីបុកបាឡែនហើយរ៉េចង្កូតទៅបុកទម្លុះទ្វារផ្ទះគេទាំងយប់សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ ៖ រថយន្ត​ប្រភេទ​ហី​ុ​យ៉ាន់​ដាយ​មួយគ្រឿង​ដឹក​ត្រី​ពេញ​ពី​ប្រទេស​វៀតណាម មក​លក់​នៅ​គីឡូម៉ែត្រ​លេខ​៩ ខណៈ​បើកបរ​សុខៗ​បាន​រ៉េ​ចង្កូត​ទៅបុក​រថយន្ត​មួយគ្រឿង​ដែល​បើកបរ​ច្រាសទិស​គ្នា ហើយ​បាន​វេ​ចង្កូត​ទៅបុក​ទំ​លុះ​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំងយប់​តែ​នៅក្នុង​ហេតុការណ៍​នោះ​សំណាងល្អ​ណាស់​មិន​បណ្តាលឱ្យមាន​អ្នក​ម្នាក់​រងរបួស​នោះទេ ។​


ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​មោ​៉​ង​២១​នឹង​៣០​នាទី​យប់​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ ។​ ភ្លាមៗ​សមត្ថកិច្ច​បាន​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​វាស់វែង​រួច​បានឱ្យដឹងថា​រថយន្ត​បង្ក​ម៉ាក​គា ពាក់​ស្លាក​លេខ ភ្នំពេញ 3D 0264​ទំងន់​២​តោន​កន្លះ​បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ងួន​សេងហួ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទួល​ទំពូង​ខណ្ឌចំការមន​ដឹក​ត្រី​ទី​ឡាប់​យា​៉​ពេញ​រថយន្ត​តែម្តង រីឯ​រថយន្ត​រងគ្រោះ​មា​៉​ក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2X 8028 ។​


ប្រភពពី​សមត្ថកិច្ច​បា​ន​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រ៉េ​ចង្កូត​ទៅបុក​រថយន្តរ​ង​គ្រោះ​ដែល​បើកបរ​ច្រាសទិស​គ្នា​បណ្តាលឱ្យ​ខូចខាត​ធ្ងន់ធ្ងរ​កំពិត​មួយ​ចំហៀង ហើយក៏​រ៉េ​ចង្កូត​ទៅបុក​ទំ​លុះ​ទ្វារ​រ​ផ្ទះ​គេ​ខូចខាត​ទ្វារផ្ទះ​និង​សំភារៈ​មួយចំនួន ។​ ក្រោយ​ហេតុការណ៍ ម្ចាស់​រថយន្ត​បា​ឡែ​ន​បានទាមទារ​សំណង​រថយន្ត​ថ្មី​មួយគ្រឿង​វិញ​ព្រោះ​គាត់​ទើបនឹង​ទិញ​មិនទាន់បាន​ទៅដល់​ផ្ទះ​ផង​ក៏​ជួប​គ្រោះថ្នាក់​ដូច្នេះ ។​ បន្ទាប់ពី​វាស់វែង​សមត្ថកិច្ច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​ការិយាល័យ​ចរាចរ​នៃ​ស្នងការ​ក្រុង​រងចាំ​ការដោះស្រាយ​គ្នា៕​


Nita-2-A-6-Full


Nita-2-A-7-Full



រថយន្តដឹកត្រីបុកបាឡែនហើយរ៉េចង្កូតទៅបុកទម្លុះទ្វារផ្ទះគេទាំងយប់សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស

Post a Comment

0 Comments

Close Menu