Ad Code

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​អនុញ្ញាតិ​ឲ្យ​ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​បេឡា​រូស​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

ភ្នំពេញ ៖ នៅ​វេលាម៉ោង៩ និង៥ នាទី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥ នេះ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បាននឹងកំពុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ា ឡឺ​រី សា​ដូ​ខូ (Valery Sadokho) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បេឡា​រូស​ប្រចាំ​កម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ប្រទេស​វៀតណាម។


កាលពី​ម្សិលមិញ​លោក Valery Sadokho បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ឆ្នាំ​២០១៥ នេះ ទំនាក់​ទំនង​បេឡា​រូស និង​កម្ពុ​ជាមាន​រយៈពេល​២០ ឆ្នាំ​ហើយ ដែល​ទំនាក់ទំនង​នេះ​ក៏បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មុខមាត់​យ៉ាងច្រើន ក៏ដូចជា​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ផ្លាស់ប្តូ​រលើ​ទំនិញ​ផ្សេងៗ និង​វិស័យ​ពាណិជ្ជកម្ម​ជាដើម​។


លោក​ឯកអគ្គរដ្ឋទូត​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​ទាំងពីរ​អាស្រ័យ​ទៅលើ​យុវជន​ជំនាន់​ក្រោយ ហើយ​នៅ​បេឡា​រូស​មាន​សាលា​ឧត្ដមសិក្សា​ជាច្រើន​សម្រាប់​ទទួល​សិស្ស និស្សិត​ពី​កម្ពុជា​។ លោក​បន្ត​ថា នៅ​បេឡា​រូស​មាន​ជំនាញ​ខាង​បច្ចេកទេស​ជាច្រើន ជាពិសេស​ខាង​គ្រឿងយន្ត​កសិកម្ម ដូច្នេះ​បេឡា​រូស​នឹង​បើក​សាលា​ជំនាញ​អាយ​ធី សាលា​បច្ចេកវិទ្យា​នៅ​កម្ពុជា ដើម្បី​ឲ្យ​យុវជន​និង​សិស្ស និស្សិត​បាន​ចូលរៀន​សាលា​ជំនាញ​នេះ៕


Nita-26-A-30-FullNita-26-A-31-FullNita-26-A-32-Full


 



រដ្ឋមន្ត្រីការបរទេស​កម្ពុជា​អនុញ្ញាតិ​ឲ្យ​ឯកអគ្គរដ្ឋទូត​ នៃ​សាធារណរដ្ឋ​បេឡា​រូស​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

Post a Comment

0 Comments

Close Menu