Ad Code

ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​អគ្គិភ័យ​នៅ​ជាប់​ស្ពាន​ព្រះមុនីវង្ស​ចាស់​ម្សិលមិញ​ទទួល​បាន​អំណោយ

ភ្នំពេញ​ ៖ ​នៅ​វេលា​ម៉ោង​៩និង​២០នាទី​​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥ ​នេះ លោក​អៀង ស៊ី​ផាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ និង​ជា​ប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​បាន​នាំ​យក​អំណោយ​មក​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ ដែល​ជួល​ផ្ទះ​ស្នាក់នៅ ​នៅ​តំបន់​ឆេះ​កាលពី​ម្សិលមិញ​ចំនួន​៣២​គ្រួសារ ដោយមាន​អង្ករ សម្ភារៈ​ប្រើប្រាស់ គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា​១​គ្រួសារ​៥​ម៉ឺន​រៀល រួម​ទាំង​ស័ង្កសី​១០​សន្លឹក​ក្នុង​១​ខ្នង​ផ្ទះ។



កាលពី​ល្ងាច​ម្សិលមិញ អនុ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ និង​អនុ​សាខា​កាកបាទ​ក្រហម​ខណ្ឌ​ច្បារអំពៅ​ក៏បាន​នាំ​យក​អំណោយ​ចែក​ជូន​ម្ចាស់ផ្ទះ​ចំនួន​៣៧​គ្រួសារ ហើយ​ព្រឹក​ថ្ងៃនេះ​បាន​ចែក​ជូន​អ្នក​ជួល​ផ្ទះ​៣២​គ្រួសារ​ទៀត។


​គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១១​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥​ម្សិលមិញ អគ្គិភ័យ​បាន​ឆាបឆេះ​រាលដាល​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ខាងក្រោយ​យឿ​ត្រី​ច្បារអំពៅ​ជាប់​ស្ពាន​មុនី​វង្ស​ចាស់ ​មាន​ទីតាំងនៅ​ក្រុម​ទី​១ ភូមិ​ដើម​ច័ន្ទ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ ដោយ​បំផ្លាញ​ផ្ទះ​អស់​៣៦​ខ្នង​ផ្ទះ ​និង​ឆេះ​ផ្ទះ​ពាក់កណ្ដាល​ខ្នង​ផ្ទះ​២ ​ទៀត​សរុប​៣៨​ខ្នង​ផ្ទះ៕

​ ​

​ ​



ប្រជាពលរដ្ឋ​រងគ្រោះ​ ដោយ​អគ្គិភ័យ​នៅ​ជាប់​ស្ពាន​ព្រះមុនីវង្ស​ចាស់​ម្សិលមិញ​ទទួល​បាន​អំណោយ

Post a Comment

0 Comments

Close Menu