Ad Code

កម្លាំង​ចម្រុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​ និង​ផ្ទះសំណាក់(Update)​

កំពង់ធំ ៖ បង្ក្រាប​ផ្អើល​កក្រើក​ក្រុង​ស្ទឹងសែន ក៏ដូចជា​បោសសំអាត​ទីតាំង​ជួញដូរ​ផ្លូវ​ភេទ ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​ និង​ផ្ទះសំណាក់ ដែល​បាន​ដឹកនាំ​ដោយ​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ ព្រមទាំង​ព្រះរាជអាជ្ញា​រង រួម​សហការ​ជាមួយ​កម្លាំង​ប៉ូលិស និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹងសែន ចុះ​ប្រតិបត្តិការ​ឆែកឆេរ​ចំនួន​៦​ទីតាំង ស្ថិតនៅ​ភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។


យុទ្ធនាការ​ឆែកឆេរ​ទីតាំង​ម៉ាស្សា​បែប​បុរាណ និង​បែប​សម័យ ត្រូវ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ ត្រូវ​បាន​ប្រតិបត្តិការ​ចុះ​ឆែក​នៅ​ទីតាំង​ទី​១-ឈ្មោះ ម៉ាស្សា​បាតដៃ​ទិព្វ ,ទី​២-ម៉ាស្សា​ស្រី​ណុ​ច ,ទី​៣​-ម៉ាស្សា ,ទី​៤-ម៉ាស្សា​សេរី​សួស្ដី ,ទី​៥-ម៉ាស្សា​សេរីភាព ,ទី​៦-ម៉ាស្សា​មេត្រីភាព។ ក្នុងចំណោម​ទីតាំង​ម៉ាស្សា​ទាំង​៦​កន្លែង​នេះ ​សមត្ថកិច្ច​បាន​រួបរួម​ស្ត្រី​ម៉ាស្សា​បាន​ចំនួន​៣០​នាក់ និង​ប្រុស​៣​នាក់ នាំ​យក​មកកាន់​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ដើម្បី​សួរនាំ តែ​ដោយឡែក​ទីតាំង​ម៉ាស្សា​មេត្រីភាព សមត្ថកិច្ច​បាន​រក​ឃើញ​ស្រោម​អនាម័យ​ជាច្រើន និង​មាន​បៀរ ជា​ច្រើន​ប្រអប់ ដែល​ក្នុង​នោះ​មាន​ស្រោម​ដែល​ទើប​ធ្វើ​សកម្មភាព​ថ្មីៗ នៅ​រាយប៉ាយ​ក្នុង​បន្ទប់​ផង​ដែរ ។

លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង​បាន​ឲ្យ​ដឹង​ថា ចំពោះ​ម្ចាស់​ និង​ស្ត្រី​ដែល​បាន​បម្រើ​សេវា​កម្ម​ម៉ាស្សា នឹង​ត្រូវ​បាន​នាំមក​សាកសួរ និង​ធ្វើ​កំណត់​ហេតុនេះ គឺ​គ្រាន់តែ​ជា​ការ​អប់រំ​ណែនាំ មិន​ឲ្យ​មានការ​ជួញដូរ​ផ្លូវ​ភេទ​ដោយ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​តែប៉ុណ្ណោះ រួម​ទាំង​ធ្វើ​កិច្ចសន្យា តែ​ចំណែក​ទីតាំង​ដែល​សមត្ថកិច្ច​រក​ឃើញ​នូវ​ភស្តុតាង និង​សកម្មភាព ការ​ជួញដូរ​ផ្លូវ​ភេទ​នោះ នឹង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​នីតិ​វិធី​នៃ​ច្បាប់។​


ក្នុង​នោះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងសែន​បាន​អបអរសាទរ​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​វ៉ៃ​ស៊ិ​ច ដែល​បាន​បង្កប់​នៅ​ក្នុង​ផ្ទះសំណាក់ មេត្រីភាព និង​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា ហើយ​កន្លងមក​ទីតាំង​នេះ​បាន​បើក​សេវាកម្ម​ជួញដូរ​ផ្លូវ​ភេទ​ជា​យូរ​ណាស់​មក​ហើយ តែ​ពុំ​ត្រូវ​បាន​បង្ក្រាប​ឡើយ ទើបតែ​ពេលនេះ ​គឺជា​លើក​ទី​១ និង​សូម​ឲ្យ​សមត្ថកិច្ច​បន្ត​បង្ក្រាប​ឲ្យ​អស់ កុំ​ឲ្យ​នៅ​សេសសល់​ក្នុង​ក្រុង​ស្ទឹងសែន។​


លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ប្រតិបត្តិការ​មួយ​ដ៏​ធំ​សម្រាប់​ការ​ចុះ​ឆែកឆេរ​ទីតាំង​ម៉ាស្សា​នៅ​ក្នុង​ស្ទឹងសែន និង​បន្ត​ធ្វើ​កិច្ចការ​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក/ ក្រុង​បន្ថែម​ទៀត ​ដើម្បី​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​របស់​អាជ្ញាធរ។ ចំណែក​ឈ្មោះ​ម្ចាស់​ទីតាំង និង​ឈ្មោះ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ សមត្ថកិច្ច​បាន​និង​កំពុងតែ​ស្រាវជ្រាវ​បន្ត​ទៀត ដោយសារ​តែ​មាន​ទីតាំង​ខ្លះ​បាន​គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ទៅដល់៕​
Pisey-2015-08-26-full-L


Pisey-2015-08-26-full-L1


Pisey-2015-08-26-full-L4


Pisey-2015-08-26-full-L5


Pisey-2015-08-26-full-L7


Pisey-2015-08-26-full-L8


Pisey-2015-08-26-full-L9


Pisey-2015-08-26-full-L10


Pisey-2015-08-26-full-L11




កម្លាំង​ចម្រុះ​ធ្វើការ​បង្ក្រាប​ទីតាំង​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ​ជ្រក​ក្រោម​ស្លាក​ម៉ាស្សា​ និង​ផ្ទះសំណាក់(Update)​

Post a Comment

0 Comments

Close Menu