Ad Code

មនុស្ស​យ៉ាងហោចណាស់​២៤៧​នាក់​បាន​ស្លាប់​ដោយ​ការវាយប្រហារ​អាកាស​ក្នុង​ទីក្រុង​ដា​ម៉ាស​​

ក្រុម​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​និយាយ​នៅ​ថ្ងៃ​អង្គា​រថា ការវាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​រដ្ឋាភិបាល​ស៊ី​រី​លើ​តំបន់​ភាគ​ខាងកើត​នៃ​ក្រុង​ដា​ម៉ាស​បាន​សម្លាប់​មនុស្ស ២៤៧ នាក់ ​នៅ​ក្នុង​រយៈពេល ១០ ថ្ងៃ​ចុង​ក្រោយនេះ​ដោយមាន​រួម​ទាំង​កុមារ ៥០ នាក់​ផង​ដែរ​ និង​មាន​មនុស្ស​រង​របួស​ប្រមាណ ១០០០ នាក់​។​



ការវាយប្រហារ​លើ​តំបន់ Ghouta ភាគ​ខាងកើត​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​រួម​ទាំង​ការវាយប្រហារ​នៅ​ថ្ងៃ​ទី១៦ ខែ​សីហា​នៅ​ក្នុង​ទីផ្សារ​នៃ​តំបន់ Douma ផង​នោះ​បាន​សម្លាប់​មនុស្ស ចំនួន ១១៧ នាក់​។ តំបន់​នេះ​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​រដ្ឋាភិបាល​។​



សេវា​ជួយសង្គ្រោះ​មួយ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​ដែល​ពួក​ឧទ្ទាម​កាន់កាប់​បាន​ចងក្រង​ជា​ឯកសារ​ថា មាន​មនុស្ស​២៦៥​នាក់​បាន​ស្លាប់​ដោយ​ក្នុង​នោះ​មាន​ទាំង​កុមារ​៤៤​នាក់​និង​ស្ត្រី​៣៣​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ ។ ខណៈ​នោះ​ដែល អ្នកនាំពាក្យ​ក្នុង​ទីក្រុង​ដា​ម៉ា​សម្នាក់​បាន​និយាយ​ប្រាប់ Reuters តាម​អ៊ីនធឺណិត​ថា មាន​អ្នករបួស​រហូតដល់​ទៅ​១២០០​នាក់​។​



ក្រុម​ការពារ​ជន​ស៊ីវិល​បាន​ប្រកាសថា Douma គឺជា​តំបន់​គ្រោះ​មហន្តរាយ​មួយ​។ការវាយប្រហារ​ពីលើ​អាកាស​នៅ​ក្បែរ​ទីក្រុង​ដា​ម៉ាស​ត្រូវ​បាន​គេ​ចាត់ទុកថា មាន​ភាព​ធំធេង​នៅ​ក្នុង​សង្គ្រាមស៊ីវិល​រយៈពេល​បួន​ឆ្នាំនេះ​ដោយ​បាន​ប៉ាន់ប្រមាណ​ថា សង្គ្រាម​នេះ​បាន​សម្លាប់​មនុស្ស​ប្រហែល​មួយ​ភាគ​បួន​នៃ​មនុស្ស​មួយ​លាន​នាក់​និង​បាន​ជំរុញ​ឲ្យ​មនុស្ស​ជាង ១១ លាន​នាក់​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​។​



សហរដ្ឋអាមេរិក​បាន​និយាយ​អំពី​ការ​វាយប្រហារ​តាម​អាកាស​នៅ​ថ្ងៃ​ទី ១៦ ខែ​សីហា​ក្នុង​ទីក្រុង Douma បាន​បង្ហាញ​ថា លោក​ប្រធានាធិបតី បា​សា អាល់​អាសាដ បាន​បាត់បង់​ភាព​ស្រប​ច្បាប់​ហើយ ​បាន​អំពាវនាវ​ឲ្យ​មាន​«​ការផ្លាស់ប្ដូរ​នយោបាយ​ដ៏​ពិតប្រាកដ​មួយ​»​។ ប៉ុន្តែ​ក្រុម​ប្រឆាំង​ខាង​នយោបាយ​របស់​ប្រទេស​ស៊ី​រី​បាន​ឲ្យ​ដឹង​ថា ជម្លោះ​រ៉ាំរ៉ៃ​នេះ​នឹង​មិន​អាច​ត្រូវ​ដោះស្រាយ​បាន​ឡើយ​ប្រសិនបើ​អ្នក​វាយប្រហារ​បែបនេះ​មិន​ត្រូវ​បាន​ផ្ដន្ទាទោស​។​



ទីក្រុង​ដា​ម៉ាស ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បាន​រងគ្រោះ​ដោយសារ​ការ​បាញ់​គ្រាប់​រ៉ុកកែត​ជាច្រើន​នៅ​ក្នុង​ខែ​នេះ ។ ចាប់​តាំងពី​ថ្ងៃ​ទី​១៣​ ខែ​សីហា​មក ក្រុម​អ្នកអង្កេត​ការណ៍​បាន​និយាយ​ថា ការ​បាញ់​គ្រាប់​រ៉ុកកែត​មក​លើ​ទីក្រុង​នេះ​បាន​សម្លាប់​មនុស្ស​ចំនួន​២៧​នាក់​និង​រាប់​សិប​នាក់​បន្ថែម​ទៀត​រង​របួស ៕


Reuters




មនុស្ស​យ៉ាងហោចណាស់​២៤៧​នាក់​បាន​ស្លាប់​ដោយ​ការវាយប្រហារ​អាកាស​ក្នុង​ទីក្រុង​ដា​ម៉ាស​​

Post a Comment

0 Comments

Close Menu