Ad Code

រថយន្ត​សាំ​យ៉ុង​ដឹកឈើ​២​គ្រឿង​១​គ្រឿង​ក្រឡាប់​និង​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​អាវុធហត្ថ​បង្ក្រាប

ស្ទឹងត្រែង ៖ រថយន្ត​ត​សាំ​យ៉ុង​ដឹកឈើ​ចំនួន​២​គ្រឿង​ចេញពី​ស្រុក​សៀម​ប៉ាង​មួយ​គ្រឿង​ត្រូវ​បាន​ក្រឡាប់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​និង​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​អាវុធហត្ថ​ស្នាក់​ការ​៧៤៧​បង្ក្រាប​ខណៈដែល​រថយន្ត​នេះ​លប​លួច​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់​ឆ្ពោះ​ទៅ​កាន់​ទី​រួម​ខេត្តស្ទឹងត្រែង។


រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង​បាន​ក្រឡាប់​នៅ​យប់​រំលង​អធ្រាត្រ ថ្ងៃទី​២៤​ខែសីហា​នៅ​ចំណុច​ភូមិ​គីឡូ​ប្រាំបី​ក្នុង​សង្កាត់​សាមគ្គី​និង​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​អា​វុធ​ហត្ថ​ស្នាក់​ការ​៧៤៧​ធ្វើការ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៩​និង​៣០​នា​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥​នៅ​ចំណុច​មុខ​ស្នាក់​ការ​អាវុធហត្ថ ស្ថិត​ក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។


ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​ក្រឡាប់​ម៉ាក​សាំ​យ៉ុង  ពណ៌​ស​គ្មាន​ស្លាក​លេខ​ដឹកឈើ​ប្រណិត​ប្រភេទ​ធ្នង់ បេង មេ​ទ្វា និង​សន្លឹក​ទ្វារ​មកដល់​កើតហេតុ​បាន​បែក​កង់​ក្រឡាប់​តែម្តង តែ​មិនបាន​មាន​មនុស្ស​គ្រោះថ្នាក់​។ ចំណែក​រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង​ទៀត​ដែល​អាវុធហត្ថ​បង្ក្រាប​ក៏​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ដូចគ្នា ព​ណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដឹកឈើ​កន្លះ​រថយន្ត​ជា​ប្រភេទ​ឈើ​សន្លឹក​និង​ជា​ឈើប្រណិត​ដូចគ្នា ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​បន្សល់​តែ​វត្ថុ​តាង​តែប៉ុណ្ណោះ។


ប្រភព​បាន​បន្ត​ថា ក្រោយពេល​រថយន្ត​ដឹកឈើ​ក្រឡាប់ នៅពេល​យប់​នោះ​គេ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​មក​ពិនិត្យ​នោះ​ទេ ឈើ​ដែល​នៅក្នុង​ឡាន​ត្រូវ​បាន​ម្ចាស់​ឈើ​យក​រថយន្ត​មួយ​គ្រឿង​ទៀត​សាង​នៅ​សល់​តែ​តិចតួច​តែប៉ុណ្ណោះ ព្រឹក​ឡើង​ទើប​ប៉ូសិស​ចរាចរ​មក តែ​មិន​ត្រូវ​បាន​នាំ​យក​រថយន្ត​នោះ​ទៅកាន់​ស្នងការ​ទេ ត្រូវ​បាន​ម្ចាស់​យក​រថយន្ត​ស្ទូច​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​អាវុធហត្ថ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃទី​២៤​សីហា​នេះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕



រថយន្ត​សាំ​យ៉ុង​ដឹកឈើ​២​គ្រឿង​១​គ្រឿង​ក្រឡាប់​និង​មួយ​គ្រឿង​ទៀត​ត្រូវ​បាន​អាវុធហត្ថ​បង្ក្រាប

Post a Comment

0 Comments

Close Menu