Ad Code

បំពាក់​គ្រឿងឥស្សរយស​បច្ឆា​មរណ​ជាតិ​តូប​ការ​ជូន​ដល់​សព​លោកជំទាវ ចែម សា​វ៉ៃ

ភ្នំពេញ ៖ លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី​ម៉ែន​សំអន និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ន៍​និង​ជា​ប្រធាន​ចលនា​យុវជន​កម្ពុជា​ទូទាំង​ប្រទេស​បាន​ដឹកនាំ​គណប្រតិភូ​គោរព​វិញ្ញាណក្ខន្ឋ​លោកជំទាវ​ចែម​សា​វ៉ៃ​ដោយ​បំពាក់​គ្រឿងឥស្សរយស​ជូន​សព​លោកជំទាវ​ចែក​សា​វ៉ៃ​អតីត​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​បន្ទាប់​ពី​ទទួលមរណៈភាព​បាន​មួយថ្ងៃ។ គ្រឿងឥស្សរយស​បច្ឆា​មរណ​ថ្នាក់​ជាតិ​តូប​ការ​ជូន​សព​លោកជំទាវ​ចែម សា​វ៉ៃ​នៅ​គេហដ្ឋាន​ស្ថិតនៅ​ផ្ទះ​លេខ​៦២ ផ្លូវ​ន​រ័​ប្រ៊ី​ត​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​លោកជំទាវ​ម៉ែន​សំអន​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា។


នៅក្នុង​ឱកាស​នោះ​ដែរ​លោក ហ៊ុន ម៉ា​នី សមាជិកសភា​មណ្ឌល​កំពង់ស្ពឺ​និង​ជា​ប្រធាន​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​លោក​ហ៊ុន​ម៉ានិត បាន​យក​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​លោកជំទាវ ចែម​សា​វ៉ៃ​។ ជាមួយគ្នា​នោះ​ដែរ​ក៏​មាន​មន្ត្រី​ការ​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​យឹម​ឆៃលី​និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​និង​សមាជិកសភា ព្រឹទ្ធសភា ជាច្រើន​រូប​ទៀត​មក​គោរព​វិញ្ញាណ​ក្ខ​ន្ឋ​លោកជំទាវ ចែម សា​វ៉ៃ​នៅ​គេហដ្ឋាន​របស់​ជំទាវ​ផង​ដែរ។


គួរ​រំលឹក​ផង​ដែរ​ថា លោកជំទាវ​ចែម​សា​វ៉ៃ​ជន្មាយុ៦១​ឆ្នាំ​អតីត​ជា​សមាជិកសភា​មណ្ឌល​កំពង់ចាម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​មរណភាព​កាលពី​រាត្រី​រំលង​អធ្រាត្រ​ចូល​ថ្ងៃទី​២២​ខែសីហា ឆ្នាំ​២០១៥​ដោយ​រោគាពាធ។


សព​លោកជំទាវ​ចែម​សា​វ៉ៃ​និង​ដង្ហែ​ទៅធ្វើ​ពិធី​បញ្ចុះ​នៅវេលា​ម៉ោង​៦ព្រឹក​នា​ថ្ងៃទី​២៦​ខែសីហា ឆ្នាំ​២០១៥​នៅ​វត្តភ្នំ​បា​សិទ្ធ​។​កម្មវិធី​បុណ្យ​ធ្វើ​គម្រប់​៧​ថ្ងៃ​និង​១០០​ថ្ងៃ​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៥​នៅ​គេហដ្ឋាន​លេខ​៦២​ផ្លូវ​ន័​រ​ប្រ៊ី​ត​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​តែម្ដង៕


T-08-24-15-vv-full


T-08-24-15-vvv-full



បំពាក់​គ្រឿងឥស្សរយស​បច្ឆា​មរណ​ជាតិ​តូប​ការ​ជូន​ដល់​សព​លោកជំទាវ ចែម សា​វ៉ៃ

Post a Comment

0 Comments

Close Menu