ភ្នំពេញ ៖ រោងចក្រកាត់ដេរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឆាបឆេះ ខណៈពេលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យប្រមាណជា១០គ្រឿង។
ហេតុការណ៍ភ្លើងឆេះនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១៩យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចខាងក្រោយសាលាខណ្ឌសែនសុខប្រមាណជា៣០០ម៉ែត្រ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ការឆេះនេះពុំដឹងថាបណ្ដាលមកពីមូលហេតុអ្វីនោះទេ។ នៅខណៈពេលនេះដែលអគ្គីភ័យបានរលត់អស់ហើយ នៅសល់តែផ្សែងហ៊ុយតែប៉ុណ្ណោះ៕
អគ្គីភ័យឆាបឆេះរោងចក្រកាត់ដេរ ស៊ីង ហាយ ហង ហ្គាមេន
0 Comments