Ad Code

គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ​២​លើក​នៅក្នុង​ខណ្ឌដូនពេញ​ក្នុង​ពេល​តែមួយ

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​បាន​កើត​ឡើង​២​លើក​ផ្សេង​ក្នុងពេល​តែ​១​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​តែ​សំណាងល្អ​មិន​មាន​អ្នក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដោយ​គ្រាន់តែ​ខូចខាត​ម៉ូតូ​ទាំងសងខាង​តែប៉ុណ្ណោះ។


ដែល​ហេតុការណ៍​ទី​១ កើតឡើង​នៅ​លើ​ស្ពាន​នាគ តាម​បណ្តោយ​ផ្លូច​ព្រះ​នរោត្តម ក្នុង​សង្កាត់​វត្តភ្នំ និង​ទី​២ តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ កែង​នឹង​ផ្លូវ​លេខ​៩០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​២២​នឹង​៥០​នាទី​យប់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥។


ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ទី​១ គឺ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បាន​ឆ្លងផ្លូវ ពេលនោះ​ក៏បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​វ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ដែល​ជិះ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​នោះ​ទេ។


ក្រោយ​កើតហេតុ​ភាគី​ម៉ូតូ​ស្មាស​ចេញ​នូវ​ការ​ជួសជុល​ម៉ូតូ​ទៅ​ភាគី​ម្ខាង​ទៀត​ដើម្បី​បញ្ចប់រឿង។


ចំណែក​ហេតុការណ៍​ថ្នាក់​មួយទៀត​គឺ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ ឆ្លង​ទៅ​ផ្លូវ​លេខ​៤៧ ត្រូវ​ម៉ូតូ​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ជិះ​គ្នា​២​នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៤៧ ពី​ជើង​ទៅ​ត្បូង​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត។


ក្រោយមក​ភាគី​ទាំងសងខាង​បាន​ធ្វើ​ការ​សម្របសម្រួល​គ្នា ដើម្បី​បញ្ចប់រឿង ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​នាំ​ឲ្យ​ខាត​ពេលវេលា​ខ្លួន​ទៀត​ផង​នោះ​ព្រោះតែ​សមត្ថ​សមត្ថកិច្ច​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ភាគី​ទាំងសងខាង​ឯកភាព​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​នោះ​៕


T-08-24-15-jj-full



គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ​២​លើក​នៅក្នុង​ខណ្ឌដូនពេញ​ក្នុង​ពេល​តែមួយ

Post a Comment

0 Comments

Close Menu