Ad Code

ពលរដ្ឋ​រងគ្រោះ​ជំទាស់​ការ​ផ្តល់​សំណង់​សាងសង់​ស្លាប​ស្ពាន​ព្រែក​ក្តាម

កណ្តាល ៖ ប្រជាពលរដ្ឋ​មួយ​គ្រួសារ ក្នុង​ចំណោម​គ្រួសារ​មួយ​ចំនួន​ទៀត ដែល​រងគ្រោះ​ព្រោះ​ការអភិវឌ្ឍ​ន៍ ស្លាប ស្ពាន​ខាងស្តាំ​ព្រែក​ក្តាម បាន​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​ផ្តល់​សំណង​ពី​អាជ្ញាធរ ដែល​មាន​ភាព​មិន​ច្បាស់​លាស់ និង​មិន​ស្របតាម​តម្លៃ​ទីផ្សារ​ដែល ទាប​បំផុត​ផង​នោះ។


អ្នកស្រី សូ ផល្លី​យ៉ា ដែល​ជា​គ្រួសារ រងគ្រោះ​រស់នៅ​ភូមិ​ទួល​ងោក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត កណ្តាល មាន​ប្រសាសន៍​ថា គម្រោង​សាងសង់​ស្លាប​ខាងជើង​ស្ពាន​ព្រែក​ក្តាម​នេះ បាន​ប៉ះចំ​ទៅលើ​លំនៅ​ដ្ឋាន របស់​គាត់​ទាំងស្រុង ដែល​ជា​ការ​ព្រួយ​បារម្ភ​ថា គម្រោង​នេះ​នឹង​ធ្វើ​ឲ្យ បាត់បង់​ដីធ្លី​និង​ផ្ទះ​សម្បែង ព្រមទាំង របរ​លក់ដូរ​នៅមុខ​ផ្ទះ​ទាំងអស់​តែម្តង។ ហើយដោយ​សារ​មានការ​ទាមទារ ពី​គ្រួសារ​រងគ្រោះ​ខាងលើ​បាន​ធ្វើ​ការ​ទាមទារ​សំណង​ទៅតាម​តម្លៃ​ទីផ្សារ ដែល​ទាប​បំផុត​។ អ្នកស្រី សូ ផល្លី យ៉ា ម្ចាស់ផ្ទះ​ខាងលើ​អះអាង​ថា ដី​និង​លំនៅ​ដ្ឋាន​ទំហំ​១០​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ យ៉ាង​ទាប​បំផុត​មាន តម្លៃ​៣៨០០០​ដុល្លារ ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​ខេត្ត​ផ្តល់​សំណង​ត្រឹមតែ​១​ម៉ឺន​ដុល្លារ និង​ដី​មួយ​កន្លែង​នៅ​ទីតាំង ផ្សេង​ប៉ុន្តែ​មិនទាន់​បញ្ជាក់​ច្បាស់​ថា​ដី ផ្តល់​សំណង​នោះ​មាន​ទីតាំងនៅ​ចំណុច​ណា​នៅឡើយ​។ ម្ចាស់ផ្ទះ​រងគ្រោះ​អះអាង​ថា គ្រួសារ​គាត់​មិន​ជំទាស់​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​សុំ​ការ​អភិវឌ្ឍ​ន៍​ផ្តល់​សំណង​សមរម្យ​តែប៉ុណ្ណោះ។


យ៉ាងណាក៏ដោយ មន្ត្រី​សាលាស្រុក ពញាឮ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​អោយ​ដឹងថា ករណី​ខាងលើ នេះ​មន្ត្រី​អន្តរក្រសួង​បាន​ធ្វើ​ការ​សម្រប​សម្រប​អស់​ជាច្រើនលើក​មក​ហើយ​ហើយ​ក្នុងចំណោម​៨៨៣​គ្រួសារ គេ​បាន​ទទួលយក​គោលនយោបាយ ផ្តល់​សំណង​និង​ថវិការដ្ឋ​អស់​ទៅហើយ​ក្នុង​តម្លៃ​មធ្យម​២០០០​ទៅ​៣០០០ ដុល្លារ​និង​ដី​សំណង​៧​គុណ​នឹង​១៥​ម៉ែត្រ​នៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែ​កតា ទែន ប៉ុន្តែ​សម្រាប់​មានគ្រួសារ​មួយ​ប៉ុណ្ណោះ​ដែល​មិន​ព្រម​ហើយ មិន​ចង់ឲ្យ​មានការ​ថ្នាំងថ្នាក់​រដ្ឋាភិបាល បា​នស​ម្រេ​ច ផ្តល់​សំណង​ធំ​ជាង​គេ ១០​គុណ​នឹង ១៥ នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​បាន ផ្តល់​សំណង​រុះរើ​ច្រើន​ជាង​គេ ១​ម៉ឺន ដុល្លា​ឯណោះ តែ​គាត់​នៅតែ​មិន​ទទួល​យក ដែល​ធ្វើឲ្យ​មាន​ការ​ប្តឹង ផ្តល់​ទៅ​តុលាការ ហើយ​តុលាការ​នឹង ចុះ​អនុវត្ត​ដីកា​រុះរើ​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០១៥​នេះ​។ លោក ម៉ែន មករា មន្ត្រី​សម្របសម្រួល សមាគមន៍ អាដហុក​ដែល​បាន​ចុះ​ឃ្លាំមើល​ករណី​វិវាទ​រវាង​ពលរដ្ឋ​និង​អាជ្ញាធរ​ខាងលើ​នេះ​បាន​ឲ្យ​ដឹង​ថា បើ​យោង​តាមច្បាប់​អស្សាមិករណ៍ មាត្រា​៤​បាន ចែងថា ការ​ដកហូត​កម្មសិទ្ធិ​បើ​អចលនវត្ថុ ​អចលវត្ថុ​របស់​បុគ្គល​ដី​គឺ​បុគ្គល​ឯកជន​នឹង​និង​បុគ្គល​សាធារណៈ​រួមមាន​ដី​សំណង់​នឹង​ដំណាំ​ដាំ​ដុះ​សម្រាប់​បម្រើការ​ស្ថាបនា​ស្ពាន​នឹង​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​រូប​វត្ត​សាធារណៈ​ដែល​បម្រើ​ប្រយោជន៍​ជាតិ​ព្រមទាំង​ផ្តល់​នូវ​សំណង​ជាមុន​ដោយ​សមរម្យ​និង​យុ​ត្តិ​ធ​ម៌៕


T-08-24-15-ze1-full


T-08-24-15-ze2-full


T-08-24-15-ze-full



ពលរដ្ឋ​រងគ្រោះ​ជំទាស់​ការ​ផ្តល់​សំណង់​សាងសង់​ស្លាប​ស្ពាន​ព្រែក​ក្តាម

Post a Comment

0 Comments

Close Menu