Ad Code

នគរបាល​ឆែកឆេរ​អ្នក​ផ្សេង​សោះ​ បែរជា​មន្ត្រី​យោធា​ម្នាក់​មក​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​

ភ្នំពេញ ៖ មន្ដ្រី​យោធា​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឃាត់ខ្លួន​បន្ទាប់ពី​មន្ត្រី​យោធា​រូប​នោះ​ចូល​មក​អុកឡុក​ជ្រៀតជ្រែក​ លើ​ករណី​នគរបាល​កំពុង​ប្រតិបត្តិ​ការ​ឆែកឆេរ​លើ​ជនសង្ស័យ​ម្នាក់​ហើយ​មន្ត្រី​យោធា​នោះ​ បាន​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​១​គ្រាប់​ ទើបត្រូវ​ឃាត់ខ្លួន​សួរនាំ។


ករណីនេះ​កើតហេតុ​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី ​២៥​ខែសីហា ​ឆ្នាំ​២០១៥​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី​ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិសែន​ជ័យ។


ជនសង្ស័យ​មានឈ្មោះ​សោម សុផាត​  ភេទ​ប្រុស​អាយុ៤៣ ​ឆ្នាំ​មុខរបរ​ជា​មន្ត្រី​យោធា​  នៅ​បន្ទាយ លង្វែក​  ស្នាក់នៅ​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ​សែន​ជ័យ។ ស្រុកកំណើត​នៅ​ក្រុង​ស្វាយ​រៀង​ខេត្តស្វាយរៀង​ដកហូត​កាំភ្លើង​1​ដើម​ម៉ាក​K54​និង​គ្រាប់​៦​គ្រាប់​នឹង​សំបក​កាទុះ​១​គ្រាប់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​រុស​ពណ៌​ក្រហម​លាយ​ខ្មៅ​ ពាក់​ស្លាក់​លេខ ខេមរភូមិន្ទ​២៣៣០។


មុន​ពេល​កើតហេតុ លោក​អធិការ​ង​ខណ្ឌ​ពោធិ​សែន​ជ័យ​ដឹកនាំ​ កម្លាំង​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ក៏​ឆែក​សួរនាំ​ដោយសារ​ម៉ូតូ ​មាន​ឯកសារ​ត្រឹមត្រូវ​ក៏​អោយ​បុរស​នោះ​ជិះ​ម៉ូតូ​ចេញទៅ។


ប្រភព​បន្ដ​ថា ខណៈ​នោះ​មាន​មន្ត្រី​យោធា​ម្នាក់​ បាន​យក​ទូរស័ព្ទ​ដៃ​មក​ថត​សកម្មភាព​នោះ​ដោយ​ពេល​នោះ​ គេ​ឃើញ​ជនសង្ស័យ​មាន​កាំភ្លើង​នគរបាល​ ក៏​សុំ​ធ្វើការ​ឆែកឆេរ​ តែ​ជនសង្ស័យ​មិន​ឲ្យ​ឆែក​ហើយ​ដក​កាំភ្លើង​បាញ់​ភ្ជុច​ដី​មួយ​គ្រាប់ ​ជា​ការ​គំរាម​ដល់​នគរបាល​ ដែល​កំពុង​ចុះ​ប្រតិបត្តិការ​នោះ បន្ទាប់​មក​ក្រុម​នគរបាល​ បាន​ឃាត់​ខ្លួន​ជន​បង្ក​ផ្ទុះអាវុធ​នោះ ​ទៅ​សួរនាំ​ និង​កសាង​ឯកសារ​ចាត់ការ​តាម​នីតិវិធី៕


Nita-26-A-1-Full Nita-26-A-2-Full




នគរបាល​ឆែកឆេរ​អ្នក​ផ្សេង​សោះ​ បែរជា​មន្ត្រី​យោធា​ម្នាក់​មក​បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ​

Post a Comment

0 Comments

Close Menu