Ad Code

ចុះ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ដល់​ផ្ទះ​ឃាត់​មនុស្ស​បី​នាក់​

កណ្ដាល ៖ បុរស​បី​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​​សហការ​ជាមួយ​កម្លាំង​ជំនាញ ​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​ចេញ​ល្បាត​ពេលយប់​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់​ធំ។


ហេតុការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី យប់​ថ្ងៃទី​៣១​ ខែសីហា​ឆ្នាំ​២០១៥នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​បាសិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១​មានឈ្មោះ កូប ហ្វា​ស៊ី ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ សញ្ជាតិ ខ្មែរ អ៊ីស្លាម​មុខរបរ ជួញ​មិន​ពិតប្រាកដ​នៅ​ភូមិ គីឡូ​លេខ​១០ សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។


ទី​២​មានឈ្មោះ អ៊ី សា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ សញ្ជាតិ​ខ្មែរ អ៊ីស្លាម​មុខរបរ​មិន​ពិតប្រាកដ​នៅ​ភូមិ គីឡូ​លេខ​៧ សង្កាត់ ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។ និង​ទី​៣​មានឈ្មោះ ប៉ុម សែន ហៅ ម៉ុក​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​នៅ​ភូមិ​ពង្រ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល។ វត្ថុតាង​ដកហូត​បាន​រួម​មាន​ថ្នាំញៀន ប្រភេទ​ម៉ាទឹក​កក​ចំនួន​២​កញ្ចប់​ធំ។ មូរ​ខ្ចប់​ដោយ​ក្រដាស​សៀវ​ភៅ​ដាក់​ក្នុង​កញ្ចប់​បារី ហ្វី​ន​ពណ៌​ខៀវ ម៉ូតូ​០១​គ្រឿង​ម៉ាក​សង់​កូ​រ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ ឃ​.៦៣៩៣កណ​១ និង​ឧបករណ៍​វេច​ខ្ចប់ ​និង​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។


តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ម្កាក់ សហការ​ជាមួយ​ជំនាញ​នគរបាល​ស្រុក​ បាន​នាំគ្នា​ចុះ​ល្បាត​ប្រទះឃើញ​មុខសញ្ញា​ជនសង្ស័យ​ហើយ​សុំ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ ក៏​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​០២​កញ្ចប់​ធំ។


បើ​យោង​តាម​ចម្លើយ​របស់​ឈ្មោះ​អ៊ី សា ឆ្លើយ​ថា ថ្នាំញៀន​នេះ​ខ្លួន​បាន​ទាក់ទង​ជាមួយ​ឈ្មោះ​ប៉ុម សែន​ហៅ​ម៉ុក​រួច​ហើយ​ទើប​យក​ថ្នាំញៀន​មក​ឲ្យ​ដើម្បី​ចែកចាយ​បន្ត។ តែ​មកដល់​វេលា​ម៉ោង​៩​និង​៥៥​នាទី​ថ្ងៃ​ដដែល​នេះ​ស្រាប់​នគរបាល​ផ្នែក​ជំនាញ​ និង​ប៉ុស្តិ៍​ឃាត់​ជនល្មើស​ឈ្មោះ​ប៉ុម សែន​ហៅ​ម៉ុក​នៅផ្ទះ​ម្ដាយ​ក្មេក​របស់​ខ្លួន​តែម្ដង​ដោយ​ដកហូត​បាន​សម្ភារ​សំរាប់​ប្រើប្រាស់​វេច​ខ្ចប់​ និង​ឧបករណ៍​ស​ប្រាប់​សេព​មួយ​ចំនួន​ទៀត។ ពេលនេះ​ជនសង្ស័យ​បាន​នឹង​កំពុង​ក​សាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕


Nita-1-A-12-Full


Nita-1-A-13-Full


Nita-1-A-14-Full



ចុះ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ដល់​ផ្ទះ​ឃាត់​មនុស្ស​បី​នាក់​

Post a Comment

0 Comments

Close Menu