Ad Code

សត្វ​ពស់​ចម្រុះ​ និង​សត្វព្រៃ​ ត្រូវ​គេ​ដាក់​តាំង​លក់​នៅក្នុង​ផ្សារ​កូន​ដំរី​ ដូច​ដាក់​លក់​សាច់គោ​

បន្ទាយមានជ័យ ៖ សត្វ​ពស់​គ្រប់​ប្រភេទ​មាន​ពស់វែក ពស់​ទ្រង់​រនាម ពស់​ស្រកា​ចាស់​សុទ្ធតែ​ពស់មានពិស​សព្វ​ថ្ងៃនេះតម្លៃ​ពស់​នេះ​លក់​ក្នុង​ទីផ្សារ​ មួយ​គីឡូ​មិន​ខ្វះ​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​ឡើយ ​ព្រោះ​ពស់​ទាំង​អស់​នោះ ​វា​មានគុណ​ប្រយោជន៍​ច្រើន​ សាច់​វា​រសជាតិ​ឆ្ងាញ់​ ឈាម​ពស់​អាច​យក​ទៅ​ត្រាំ​ស្រា ​ហើយ​អ្នកមាន​គេ​ចូល​បរិភោគ​សត្វ​ពស់​នេះ​ណាស់ ​ដោយសារតែ​ការ​ពេញនិយម​បរិភោគ​សត្វ​ពស់​នេះ​ខ្លាំង​ ទើប​ធ្វើ​ឲ្យ​សត្វ​ពស់​នៅក្នុង​ស្រុក​ខ្មែរ​ស្ទើរ​រលាយ​ផុត​ពូជ​តែម្តង។


ជាក់ស្តែង​ឈ្មួញ​បាន​ដាក់​តាំង​លក់​សត្វ​ពស់​ និង​សត្វព្រៃ​ជាច្រើន​មុខ​ទៀត​ បើកចំហ​នៅក្នុង​ផ្សារ​កូនដំរី ភូមិ​កូនដំរី សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ជាប់​និង​រដ្ឋបាល​ព្រៃឈើ​តែម្តង​មាន​មន្ត្រី​ពាក់ព័ន្ធ​អ្នកមាន​និង​ប្រជាពលរដ្ឋ​នាំគ្នា​ទិញ​ដូច​ដាក់​លក់​សាច់គោ​អញ្ចឹង។ ក្រុម​ឈ្មួញ​ដែល​ប្រកប​របរ​លក់​សត្វ​ពស់​និង​សត្វព្រៃ​នេះ ​បាន​និយាយ​ថា​ សត្វព្រៃ​ដែល​ពួកគាត់​បាន​លក់​នៅក្នុង​ផ្សារ​កូន​ដំរី​នោះ គឺ​បាន​មកពី​ការទិញ​ត​ពី​អ្នកភូមិ​ ដែល​យក​មក​លក់​ឲ្យ​ពួកគាត់​ស្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ការ​ដាក់​តាំង​លក់​សត្វព្រៃ​ជា​ចំហរ​នេះ​បាន​គឺ​ពួកគាត់​បាន​បង់ប្រាក់​ឲ្យ​ស​មិត្ត​កិច្ច​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដោយ​គិត​ជា​ខែ​បើ​មិនបាន​បង់​ឲ្យ​អស់លោក​ទាំង​នោះទេ​មិនអាច​តាំង​លក់បាន​បែបនេះ​ឡើយ។


ពាក់ព័ន្ធ​និង​បញ្ហា​ដាក់​លក់​សត្វ​ពស់​និង​ព្រៃ​ជាច្រើន​មុខ​ នៅក្នុង​ផ្សារ​កូនដំរី​ខាង​លើ​នេះ​ប្រធាន​ការិយាល័យ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ប្រចាំ​ក្នុងស្រុក​អូរជ្រៅ គឺ​លោក​នូវ​និល ភ្នាក់ងារ​កាសែត​កម្ពុជា​ថ្មី​មិនអាច​ធ្វើ​ការ​សុំ​ទំនាក់ទំនង​បំភ្លឺ​ជុំវិញ​ករណី​ការ​ដាក់​តាំង​លក់​សត្វព្រៃ​នៅ​ក្បែរ​ទីស្នាក់ការ​ការិយាល័យ​ស​ង្កា​ត់​រដ្ឋបាល​ព្រៃឈើ​និមិត្ត​ខាងលើ​នេះ​ដែរ​តែ​មិនដែល​ទាក់ទង​បាន​ទាល់តែសោះ​។​ចំណែក​អ្នក​លក់ដូរ​នៅ​ទី​នោះ​បាន​និយាយ​ថា​ ការ​ឈ្មួញ​ដាក់​តាំង​សត្វ​ពស់​និង​សត្វព្រៃ​ជាច្រើន​មុខ​ទៀត​នៅក្នុង​ផ្សារ​កូនដំរី​បាន​ម៉ា​សេរី​យ៉ាង​ដូច្នេះ​លុះត្រា​ណា​តែ​ស​មិត្ត​កិច្ច​និង​រដ្ឋបាល​ព្រៃឈើ​អនុញ្ញាត​ឲ្យ​ដាក់​លក់​ទើប​ឈ្មួញ​លក់​បើកចំហ​យ៉ាង​ដូច្នេះ​បាន​។​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ថា ដោយសារតែ​ប្រជាពលរដ្ឋ​ចូលចិត្ត​តាម​ប្រ​ម៉ាញ់​សត្វ​ពស់​ខ្លាំងពេក​ទើប​ធ្វើ​ឲ្យ​ស្រូវ​ប្រជាកសិករ​ធ្វើ​បាន​ត្រូវ​បំផ្លាញ​ដោយសារ​សត្វ​កណ្ដុរ​ខ្ទេចខ្ទី​គ្មាន​សល់​លោក​ថា សត្វ​ពស់​ចំណី​របស់​វា​គឺ​សត្វ​កណ្ដុរ​តែ​បំផ្លាញ​សត្វ​ពស់​អស់ហើយ​នោះ​កណ្ដុរ​វា​មិន​ឡើងដៃ​៕




សត្វ​ពស់​ចម្រុះ​ និង​សត្វព្រៃ​ ត្រូវ​គេ​ដាក់​តាំង​លក់​នៅក្នុង​ផ្សារ​កូន​ដំរី​ ដូច​ដាក់​លក់​សាច់គោ​

Post a Comment

0 Comments

Close Menu