តារាសម្ដែងស្រីវ័យក្មេង ជនជាតិចិនដីគោក មួយរូប ដែលត្រូវបាន មហាជន សរសើរមិនដាច់ពីមាត់ថា មានរូបរាងស្រស់ស្អាត តូចច្រលឹងនោះ គឺ កញ្ញា Tiffany Tang (唐嫣) កាលពីថ្មីៗនេះ តាមប្រភព ពីបណ្តាញគេហទំព័រមួយ កាលពីព្រឹកថ្ងៃទី២៨នេះ បានអោយដឹងថា កញ្ញានឹងមានវត្តមាន ចូលរួមសម្ដែងជាផ្លូវការ ជាមួយតារាសម្តែងប្រុស ដ៏ល្បីឈ្មោះជនជាតិកូរ៉េ គឺលោក Lee Min Ho នៅក្នុងខ្សែភាពយន្តថ្មី មួយរបស់ប្រទេសចិន កូរ៉េ នាខាងមុខនេះ។
យោងតាមប្រភពដដែល បានបន្តអោយដឹងទៀតថា ខ្សែភាពយន្តថ្មីមួយ ដែលបានលើកឡើងខាងលើ មានចំណងជើងថា 《Bounty Hunters》ដែលជាប្រភេទ ខ្សែភាពយន្ត វាយតប់ លាយលំនិង ភាពកំប្លែង ហើយសាច់រឿង ក្នុងខ្សែភាពយន្តនេះ គឺទាក់ទង អ្នកប្រមាញ់សប្បុរស ទាំង៥រួប ដោយលោក Lee Min Ho មានតួនាទី សម្តែងជាអ្នកប្រមាញ់ មួយដែលមានភាព វ័យឆ្លាតនិងទេពកោសល្យ យ៉ាងអស្ចារ្យជាងគេ ក្នុងចំណោម អ្នកប្រមាញ់ទាំងប្រាំ។ ចំណែកឯ កញ្ញា Tiffany Tang វិញ គឺគេមិនទាន់ប្រាកដ ពីតួនាទីរបស់កញ្ញា ច្បាស់លាស់នៅឡើយទេ។
ដោយឡែក ខ្សែភាពយន្តមួយនេះ នឹងចាប់ផ្តើម ថតនៅថ្ងៃទី២ខែកញ្ញាខាងមុខនេះ ដែលមានទីតាំងថតនៅប្រទេស ចិន, កូរ៉េ, ហុងកុង, ថៃ និងបណ្តាប្រទេស ប៉ែកអាស៊ីផ្សេងទៀត។
កញ្ញាTiffany Tangនឹង លោក Lee Minho សម្ដែងរួមគ្នាក្នុងខ្សែភាពយន្តថ្មី
0 Comments