Ad Code

ហេតុ​អ្វី​ទើបបាន​ជា​ចាំបាច់​ ត្រូវ​តែ​ពិនិត្យ​មើល​គ្រោង​ឆ្អឹង​របស់អ្នក​​

ការ​ទទួល​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​កំហាប់​ (ដង់ស៊ីតេ) គ្រោង​ឆ្អឹង​​របស់អ្នក​ឲ្យ​បាន​ទាន់​ពេល​​វេលា​ គឺ​អាចបង្ការ​បាន​ករណី​រង​ក្ដី​អន្ដរាយ​នៅ​ក្នុង​ពេល​អនាគត។


ករណី​កើត​អាការៈ​ពុកឆ្អឹង​ Osteoporosis គឺ​​ត្រូវ​បាន​បង្ហាញ​ឲ្យឃើញពីលក្ខណៈ​ឆ្អឹង​ស្ពោត​ស្រួយ។ មិនដូចជា​ប្រភេទ​ជំងឺ​ផ្សេង​ទៀត​នោះ​ឡើយ ព្រោះតែ​វា​មិន​បាន​បង្ហាញ​ឲ្យឃើញ​ពី​រោគ​សញ្ញា​សោះឡើយ ទើប​បានជា​ពិបាក​ក្នុង​ការ​រក​ឲ្យ​ឃើញ​ពីរោគ​លក្ខណៈ។ ចាប់​ពីពេល​ដែល​អាការៈ​ពុកឆ្អឹង​នេះពិបាក​នឹងរក​​ឲ្យឃើញ​ពី​រោគ​សញ្ញា​នោះ សំខាន់​គេ​ត្រូវ​តែ​ធ្វើ​ការ​ស្វែង​រក​មើល​ឲ្យ​បាន​ទាន់ពេល​វេលា​ មុនពេល​ដែល​​អ្នក​ជំងឺ​ណា​ម្នាក់​នោះ រងក្ដី​ឈឺ​ចាប់​​ដោយសារ​តែ​គ្រោះថ្នាក់​បាក់​ឆ្អឹង។


ជាទូទៅ​ជំងឺ​ពុក​ឆ្អឹង​តែង​តែ​កើត​មាន​ចំពោះ ស្ដ្រី​ភេទ ពិសេស​គឺចំពោះ​ស្ដ្រីទាំងឡាយ​ណា​ដែល​ចាប់ផ្ដើម​ឈានចូល​ទៅដល់​ដំណាក់​កាល​លែង​មានវដ្ដ​រដូវ​ជាបន្ដ​ទៀត​។ ចំពោះ​ស្ដ្រី​ផង​ទាំង​ឡាយ​ណា​ដែល​ជក់បារី​ ផឹកសុរា សុទ្ធ​តែ​ប្រឈមមុខ​​យ៉ាងខ្ពស់​ទៅ​នឹង​​ករណី​កើត​​អាការៈ​ពុកឆ្អឹង។


ការ​ធ្វើ​តេស្ដ​ស្វែង​រក​មើល​កំហាប់ឆ្អឹង​ហៅថា bone densitometry ជា​ទូទៅ​គឺ​ដើម្បី​ធ្វើ​ការ​​ពិនិត្យ​មើល​ដោយស្វែង​រក​ការ​ពិនិត្យ​ទៅ​លើ​កំហាប់​របស់​ឆ្អឹង​នោះ​តែម្ដង។


បើ​តាម​ការ​បកស្រាយ​ដោយ​វេជ្ជបណ្ឌិត​ Dr. Li Yu ឯក​ទេស​ផ្នែក​ជំងឺ​សន្លាក់​ឆ្អឹង​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​តេស្ដ​នោះ​គឺ​ជា​ទ្រង់​ទ្រាយ​មួយ​នៃការ​ថត​ដោយកាំរស្មី​អិច (x-ray) ដោយប្រើ​ការ​សាយ​ភាយ​វិទ្យុស​កម្ម​ (radiation) ក្រោម​កម្រិត​មធ្យម។


សម្រាប់​គ្រូពេទ្យ​វិញ កា​រពិនិត្យ​បែប​យ៉ាង​ដូច្នេះ​ជាការប្រសើរ​ដើម្បី​ឲ្យ​បាន​ដឹង​ទាន់​ពេល​វេលា​សម្រាប់​ការ​បញ្ចៀស​នូវ​ស្ថានភាព​​ដ៏​អាក្រក់​ចំពោះ​អ្នក​ជំងឺ​ដោយសារ​គ្រោះថ្នាក់​បាក់​​ឆ្អឹង​នោះ។


វេជ្ជ​បណ្ឌិត Dr. Li Yu បាន​ឲ្យ​ដឹង​ទៀត​ថា ​ថ្វើ​បើ​អ្នក​ជំងឺ​ពុក​ឆ្អឹង​ភាគច្រើន​បំផុត​នោះ​ គឺជា​ស្ដ្រី​ដែល​មានវ័យ​ចំណាស់​ និងបណ្ដា​ស្ដ្រី​ដែល​ឆ្លង​កាត់​ដំណាក់​កាល​នៃការ​ឈាន​ដល់​វ័យ​លែង​​មាន​វដ្ដ​រដូវ​ក៏ដោយ ក៏​មនុស្ស​វ័យក្មេង​អាច​រង​ក្ដី​ឈឺ​ចាប់​ដូចគ្ន​ា​នេះ​ពីករណី​ពុកឆ្អឹង​ផងដែរ។


ជារឿង​ដ៏​សំខាន់​ ការ​បន្ថែម​ជាតិ​កាល់​ស្យូម​ឲ្យបាន​ច្រើន​ទៅក្នុង​រូបកាយ​ នោះជា​លទ្ធភាព​ដែល​ជួយ​ពង្រឹង​ដល់ឆ្អឹង​ឲ្យ​រួច​ចាក​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង​បាន។ ការ​បរិភោគ​បន្លែ​ស្លឹក​បៃតង អាហារ​ដែល​សំបូរ​ទៅដោយ​ជាតិ​កាល់​ស្យូម​ មាន​ដូចជា​ទឹកដោះ​គោ និង​ផលិតផល​អាហារ​ប្រចាំថ្ងៃ សុទ្ធ​តែ​ជួយពង្រឹង​នូ​វគុណភាព​​ឆ្អឹង​បានទាំង​អស់។


សំខាន់​ចូរចៀសវាង​ការ​ជក់បារី ផឹកសុរា រួម​ទាំង​ការធ្វើ​សកម្មភាព​​ជាប្រចាំ​ដើម្បី​ទ្រទ្រង់​បាន​ន​ូវ​ទម្ងន់​រូបកាយ​គឺសុទ្ធ​តែ​ជាមធ្យោបាយ​យ៉ាង​ល្អ​ប្រពៃសម្រាប់​ពង្រឹង​សុខភាព​នៃគ្រោង​ឆ្អឹង។


លោក​ស្រី Dr. Li Yu បាន​ឲ្យដឹង​ថា មនុស្ស​ម្នាក់​គួរតែ​បរិភោគអាហារ​ដើម្បីទទួល​បាន​ជាតិ​កាល់ស្យូម​យ៉ាងហោច​ពី​១,០០០​ទៅ​១,២០០​មីល្លីក្រាម​ជាប្រចាំ​ថ្ងៃ៕


ABS-CBN



ហេតុ​អ្វី​ទើបបាន​ជា​ចាំបាច់​ ត្រូវ​តែ​ពិនិត្យ​មើល​គ្រោង​ឆ្អឹង​របស់អ្នក​​

Post a Comment

0 Comments

Close Menu