ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការណែនាំដោយផ្ទាល់ពីលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង៩ លោកពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួត ចុងទី ភ្នំពេញ បានចាត់ចែងរៀបចំកិច្ចសហប្រតិបត្តិការជាមួយមន្ដ្រី និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងគណៈកម្មការផ្សារអូរឫស្សី ដើម្បីចុះអប់រំណែនាំ ផ្សព្វផ្សាយ ដល់អាជីវករស្តីពី សុវត្ថិភាពចំណីអាហារ និងធ្វើការស្រាវជ្រាវលើផលិតផលតំណាប់ដូង, ចាហ៊ួយដូង។
ជាលទ្ធផលនៃកិច្ចការនេះ ពុំមានឃើញដាក់តាំងលក់នៅក្នុងផ្សារនេះទេ តែទន្ទឹមពេលនោះ មន្ត្រីកាំកុងត្រូលបានយកគំរូចំណីអាហារមួយចំនួនបញ្ជូនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងគោលបំណងទប់ស្កាត់ចំណីអាហារ ដែលពុំមានបទដ្ឋានអនាម័យត្រឹមត្រូវ។
នាឱកាសនោះដែរ មន្ត្រីជំនាញក៏បានសូមឲ្យអាជីវករទាំងអស់ កុំលក់នូវចំណីអាហារណាដែលនាំឲ្យខូចសុខភាព និងមានឆន្ទៈមនសិការ កុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបំផ្លាញអ្នកដទៃដោយចេតនានោះ៕
មន្ត្រីកាំកុងត្រូលបញ្ជូនគំរូចំណីអាហារមួយចំនួនទៅមន្ទីរពិសោធន៍
0 Comments