កំពង់ចាម ៖ លោកឧត្តមសេនីយ៍ត្រី សោ សារឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យដឹងថា នៅយប់ជ្រៅឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិអន្លង់អកលិច ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម មានករណីប្លន់មួយបានកើតឡើង ដែលជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ ធួន ស៊ីណាន់ ភេទស្រី អាយុ២៩ឆ្នាំ បណ្ដាលឲ្យរងរបួសខ្នងជាទម្ងន់ រួចបានចាក់សោទូ ក្នុងបន្ទប់យកខ្សែកមាស៥ជី និងខ្សែដៃមាស៣ជី ហើយជនសង្ស័យបានគេចខ្លួន។
ជនរងគ្រោះបានអះអាងថា ជនសង្ស័យឈ្មោះ ពេជ្រត្រូវជាសាច់ថ្លៃ។ ហើយជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
បច្ចុប្បន្នសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕
ក្មួយស្រីថ្លៃត្រូវឪពុកមាប្លន់យកមាស៨ជី ត្រូវសមត្ថកិច្ចវាយខ្នោះ
0 Comments