ការប្រកួតចុងក្រោយរបស់កំពូលអ្នកប្រដាល់ Floyd Mayweatherជាមួយកីឡាករ Andre Berto នឹងមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BoxNation របស់ចក្រភពអង់គ្លេស។
អ្នកប្រដាល់ Floydបាននិយាយរួចទៅហើយថា លោកនឹងចូលនិវត្តន៍ពីវិស័យកីឡាករប្រដាល់សាកលអាជីព ក្រោយពីការប្រកួតលើកនេះរួច ដែលជាការប្រកួតលើកទី៤៩របស់លោកនៅលើសង្វៀន MGM Grand នាទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិក នាថ្ងៃទី១២ កញ្ញាខាងមុខនេះ។ នៅថ្ងៃនោះដែរ នៅមានការប្រកួតគូសំខាន់មួយគូទៀត រវាងកីឡាករ George Groves និងកីឡាករ Badou Jack សម្រាប់ខ្សែក្រវាត់ WBC world super-middleweight។
គួរឲ្យដឹងថា ជាញឹកញាប់ស្ថានីយទូរទស្សន៍ BoxNation តែងតែចាក់ផ្សាយផ្ទាល់ការប្រកួតរបស់កីឡាករ Floyd ប៉ុន្តែពួកគេត្រូវដួលដោយសារកណ្តាប់ដៃឥតស្រមោលរបស់ស្ថានីយទូរទស្សន៍ Sky Sports ពេលដែលគាត់ជួបជាមួយកីឡាករ Manny Pacquiao កាលពីខែឧសភាកន្លងទៅ។
ទាក់ទិននឹងការប្រកួតលើកនេះ កីឡាករ Mayweather បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រឡប់មកកាន់សង្វៀនវិញនាថ្ងៃទី១២ កញ្ញាខាងមុខនេះ ហើយលោកនឹងបង្ហាញឲ្យពិភពលោកដឹងច្បាស់ថា លោកនៅតែជាអធិរាជប្រដាល់ប្រចាំទម្ងន់ស្រាលពិភពលោកដដែល៕
ទូរទស្សន៍ BoxNation ធ្វើម្ចាស់ចាក់ផ្សាយការប្រកួតរវាង Floyd Mayweatherនិង Andre Berto
0 Comments