Ad Code

លោក Sepp Blatter អះអាង​ថា លោក​គឺជា​មនុស្ស​ស្មោះត្រង់ និង​ស្អាតស្អំ​ម្នាក់

លោក Sepp Blatter បាន​និយាយ​ថា លោក​គឺជា​មនុស្ស​ស្អាតស្អំ និង​ស្មោះត្រង់​ម្នាក់ ហើយ​លោក​បាន​និយាយ​យ៉ាង​ទ​ទូច​ថា  លោក​សុខចិត្ត​ចុះចេញ​ពី​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​គឺ​ចង់​ការពារ​អង្គភាព​ដែល​រង​សំពាធ​ខ្លាំង​មួយ​នេះ។


សូម​បញ្ជាក់​ថា បុរស​ជនជាតិ​ស្វី​សវ័យ​៧៩​ឆ្នាំ​ម្នាក់នេះ ត្រូវបាន​គេ​ជ្រើសតាំង​ជាថ្មី​ម្តងទៀត​សម្រាប់​អាណត្តិ​ទី​៥​របស់​លោក​ជា​ប្រធាន FIFA​កាលពី​ខែឧសភា​កន្លងទៅ ប៉ុន្តែ​ក្រោយមក​លោក​បែរជា​ប្រកាស​ចុះចេញ​ពី​តំណែង​ទៅវិញ។


លោក Sepp Blatter ដែល​អ្នក​ស្នង​តំណែង​របស់​លោក​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ខែ​កុ​ម្ភៈ​ខាងមុខ​នោះ បាន​និយាយ​ថា លោក​គ្មានអ្វី​ត្រូវ​លាក់បាំង​នោះទេ ចំពោះ​ការស៊ើបអង្កេត​លើ​ការលាង​លុយកខ្វក់​នោះ​។


ថ្លែងប្រាប់ BBC​ពី​ការសម្រេចចិត្ត​ចុះ​ចេញពី​តំណែង លោក Blatter​បាន​និយាយថា លោក​ធ្វើ​បែប​ហ្នឹង​ក៏​ដើម្បី​ការពារ FIFA​ដែរ​។ លោក​អាច​ការពារ​ខ្លួនឯងបាន គឺ​វា​មានន័យថា លោក​ខ្លាំងណាស់​ទៅហើយ​។


លោក​បាន​បញ្ជាក់ទៀតថា លោក​ដឹង​ច្បាស់​ពីអ្វី​ដែល​លោក​បានធ្វើ លោក​មាននូវ​សតិ​សម​ជ​ញ្ញៈ​ខ្លួនឯង និង​លោក​ដឹង​ច្បាស់​ថា លោក​គឺជា​មនុស្ស​ស្មោះត្រង់ និង​ជាម​នុស្ស​ស្អាតស្អំ​ម្នាក់​។​


សូម​បញ្ជាក់​ថា ការដេញថ្លៃ​សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១៨​នៅក្នុង​ប្រទេស​រុស្ស៊ី និង World Cup ឆ្នាំ​២០២២​នៅក្នុង​ប្រទេស​កាតា ត្រូវបាន​គេ​ស៊ើបអង្កេត​ដោយ​ក្រុម​អាជ្ញាធរ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ស្វី​ស ប៉ុន្តែ​លោក Blatter​នៅតែមាន​ជំនឿ​ចិត្ត​ថា FIFA​មិនមែនជា​អង្គភាព​ពុករលួយ​នោះទេ​៕


T-08-25-15-oo-full


T-08-25-15-o-full



លោក Sepp Blatter អះអាង​ថា លោក​គឺជា​មនុស្ស​ស្មោះត្រង់ និង​ស្អាតស្អំ​ម្នាក់

Post a Comment

0 Comments

Close Menu