Ad Code

ឆក់​កាបូប​គេ​ ពេល​អាវុធហត្ថ​ឃាត់​ខ្លួន​យក​ទៅ​សួរនាំ ​រត់​ទៅ​ដេក​​ក្នុង​រ៉ូប៊ីនេ​ទឹក

ភ្នំពេញ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​មានជ័យ​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឆក់​កាបូប​ចំនួន​ម្នាក់ ដោយ​ដកហូត​យក​បាន​កាបូប​មក​វិញ និង​រឹប​អូស​ម៉ូតូ​សម្រាប់​ធ្វើ​សកម្មភាព​មួយគ្រឿង។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១១និង៣៥​នាទី​ ថ្ងៃ​ទី​២២ ​ខែ​សីហា ​​ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ។


ជន​សង្ស័យ​ ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​មាន​ឈ្មោះ អ៊ុច រ៉ា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​ និង​ទីលំនៅ​មិន​ពិត​ប្រាកដ។ នៅ​ក្នុង​ការ​ឃាត់​ខ្លួន​នេះ​កម្លាំង​អាវុធហត្ថ​បាន​ដកហូត​​​ កាបូប​យួរ​២​ មាន​ផ្ទុក​ដោយ​គ្រឿង​ផាត់​មុខ​មួយ​ចំនួន និង​ម៉ូតូ​ស្កូពី​ពណ៌​ស​មួយ​គ្រឿង។


បច្ចុប្បន្ន​ ជន​សង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ។ ប៉ុន្តែ​ជន​សង្ស័យ​និយាយ​មិន ដឹងអី បែក​ថ្នាំ ក្តៅ​ខ្លាំង កំពុង​ដេក ដាក់​ក្បាល​ក្នុង​រ៉ូប៊ីនេ​ទឹក៕


M23-08-15-a1



ឆក់​កាបូប​គេ​ ពេល​អាវុធហត្ថ​ឃាត់​ខ្លួន​យក​ទៅ​សួរនាំ ​រត់​ទៅ​ដេក​​ក្នុង​រ៉ូប៊ីនេ​ទឹក

Post a Comment

0 Comments

Close Menu