Ad Code

កីឡាករ​ Carlos Tevez ​៖​ បើ​លោក​ជា ​Messi​នឹង​មិន​អាច​លេង​ឲ្យ​អា​ហ្ស​ង់​ទីន​បាន​ទៀត​ទេ

កីឡាករ Carlos Tevez​បាន​និយាយថា លោក​នឹងមិន​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ម្តងទៀត​ជាដាច់ខាត ប្រសិនបើ​គាត់​ក្លាយជា​កម្មវត្ថុ​នៃ​ការ​មាក់ងាយ ដូច​អ្វីដែល​កីឡាករ Lionel Messi ទទួលរង​នៅក្នុង​ប្រទេស​កំណើត​របស់​គាត់​នោះ។


គួរ​ឲ្យ​ដឹង​ថា សកម្មភាព​លេង​របស់​កីឡាករ Lionel Messi ឲ្យ​ប្រទេស​របស់​លោក​អំឡុង​ការប្រកួត Copa America ត្រូវបាន​គេ​ថ្កោលទោស និង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកគាំទ្រ ខណៈដែល​វីរបុរស​បាល់ទាត់​គឺ​លោក Diego Maradona និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​គឺ​លោក Tata Martino ថែមទាំង​បាន​ចោទសួរ​ពី​ការ​តាំង​ចិត្ត​របស់​គាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​ទៀតផង។


ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Tevez បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ចំពោះ​ការរិះគន់​ទាំងនេះ ហើយ​គាត់​ថែមទាំង​បាន​ជំរុញ​ឲ្យ​មិត្ត​រួម​ជាតិ​​​វ័យ​២៨​ឆ្នាំ​ម្នាក់​នេះ​ បន្ត​ដឹកនាំ​ក្រុម​របស់​គាត់​តទៅទៀត។


លោក​បាន​និយាយប្រាប់​ស្ថានីយ​ទូរទស្សន៍ America​ថា បើ​លោក​ជា​កីឡាករ Messi​ហើយ​ត្រូវ​ស្តាប់​ការ​មាក់ងាយ​ទាំងនេះ នោះ​លោក​នឹង​និយាយ​ប្រាប់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ថា​ឲ្យ​ចុះ​នរក​ទៅ!៕



កីឡាករ​ Carlos Tevez ​៖​ បើ​លោក​ជា ​Messi​នឹង​មិន​អាច​លេង​ឲ្យ​អា​ហ្ស​ង់​ទីន​បាន​ទៀត​ទេ

Post a Comment

0 Comments

Close Menu