Ad Code

កម្ពុជា​ ពង្រីក​ការ​វាយតម្លៃ​ទទួលស្គាល់​បាន​លឿន​បំផុត​ ប្រសិនបើ​ប្រៀបធៀប​ទៅ​ប្រទេស(CLM)

ភ្នំពេញ ៖ មន្ត្រី​ជំនាញ​នាយកដ្ឋាន​វាយតម្លៃ​ទទួលស្គាល់​បាន​អះអាង​កាលពី​វេលា​ម៉ោង​១៣​និង​៤០​នាទី ​ថ្ងៃ​ទី​១៧​ ខែ​សីហា​ថា ក្នុង​រយៈពេល​ដ៏​ខ្លី កម្ពុជា​បាន​ពង្រីក​វិស័យ​វាយតម្លៃ​ទទួលស្គាល់​លឿន​បំផុត​នៅ​ក្នុង​ប្រទេស (CLM) លើ​ការ​ជំរុញ​វាយតម្លៃ​ទៅលើ​អង្គភាព​និមួយៗ។ មន្ត្រី​ដដែល​នេះ​បាន​អះអាង​ថា​ ខ្លឹម​សារ​បង្កប់​ដោយ​អត្ថន័យ​នេះ​ជា​ការ​លើកឡើង​របស់​ប្រធាន​នាយកដ្ឋាន​វាយតម្លៃ​ទទួលស្គាល់​ នៃ​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម​ ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយ​ការងារ​វាយតម្លៃ​ទទួលស្គាល់​ជូន​ដល់​ស្ថាប័ន​ម្ចាស់​ក្រុមហ៊ុន​ឧស្សាហកម្ម​នៅ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥។


លោក​ប្រធាន​នាយកដ្ឋាន​បាន​លើក​ឡើង​ទៀត​ថា គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ការងារ​វាយតម្លៃ​ទទួលស្គាល់​ដល់​ក្រុមហ៊ុន​ឧស្សាហកម្ម សិប្បកម្ម ព្រោះ​ការងារ​នេះ​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ជាពិសេស​ការ​គាំទ្រ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ដល់​ការនាំចេញ​នាំចូល​នូវ​ផលិតផល​ដែល​ផលិត​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​ជា​ការចូលរួម​ចំណែក​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ក្នុង​ន័យ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ កាត់បន្ថយ​របាំង​បច្ចេកទេស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​កាត់បន្ថយ​នូវ​ការ​ចំណាយ​ពេល​លើ​ការ​ធ្វើ​ធុរកិច្ច​ ព្រមទាំង​កាត់បន្ថយ​ការ​ចំណាយ​លើ​វិស័យ​ឧស្សាហកម្ម និង​ជំនួញ សំដៅ​ធានា​ដល់​អ្នកប្រើប្រាស់​ក្នុង​ និង​ក្រៅ​ស្រុក ​ទទួល​បាន​នូវ​ផលិតផល ឬ​ទំនិញ​មានគុណ​ភាពជា​ដើម។​


លោក​ ជ្រៀន ​សេង​គង់​ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា នា​ពេល​អនាគត​ខាងមុខ អ្នក​ទាក់ទិន​គ្រប់​ស្ថាប័ន​ និង​ក្រុមហ៊ុន​ ឧស្សាហករ សិប្បករ ប្រាកដជា​យល់​ច្បាស់​ពី​ភាព​ចាំបាច់​នៃ​ការងារ​វាយ​តម្លៃ​ទទួលស្គាល់ ​ព្រមទាំង​យល់​ច្បាស់​ពី​ការ​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​រួមចំណែក​ក្នុង​ការ​អនុវត្តន៍​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ដែល​មាន​ជា​ធរមាន ក្នុង​ន័យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនិញ​មាន​គុណភាព និង​អាច​នាំចេញ​នាំចូល​ទៅវិញទៅមក​បាន សំដៅ​កាត់បន្ថយ​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម (TBT) ក្នុង​តំបន់​ ក៏ដូចជា​សកលលោក​ផង​ដែរ។​


សូម​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ជំរុញ​បង្កើត​នាយកដ្ឋាន​វាយតម្លៃ​ទទួលស្គាល់​នៅ​ក្នុង​អាណត្តិ​ទី​៥​នេះ ក្នុង​គោលបំណង​ជំរុញ​ការ​ទទួល​ស្គាល់​របស់​អង្គភាព​ត្រួតពិនិត្យ​និមួយៗ មាន​តម្លាភាព​ក្នុង​ការ​ចុះ​ពិនិត្យ ក្នុង​នោះ​ម្ចាស់​សហគ្រាស ក្រុមហ៊ុន ឧស្សាហកម្ម​ផ្សេងៗ​ក៏​មាន​សិទ្ធ​ទទួល​រើស​ស្ថាប័ន ដែល​ខ្លួន​ពេញចិត្ត​ឲ្យ​ចុះ​វាយតម្លៃ​ក្រុមហ៊ុន​របស់​ខ្លួន៕​


Pisey-2015-08-17-full-V51
Pisey-2015-08-17-full-V50





កម្ពុជា​ ពង្រីក​ការ​វាយតម្លៃ​ទទួលស្គាល់​បាន​លឿន​បំផុត​ ប្រសិនបើ​ប្រៀបធៀប​ទៅ​ប្រទេស(CLM)

Post a Comment

0 Comments

Close Menu