Ad Code

អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​ថ្នាំញៀន​កន្លះ​គីឡូក្រាម

ស្ទឹងត្រែង​ ៖ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​បទល្មើស ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ជាក់ស្ដែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមួយ​នឹង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​៥០៣,៥​ក្រាម។


ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១៥​រសៀល​ ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ​៧៤៧ ភូមិ​ឫទ្ធីសែនជ័យ ​សង្កាត់​សាមគ្គី ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ឡែ​ង សៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ធ្វើស្រែ​ចម្ការ មាន​ទីលំនៅ​ភូមិ​ប៉ា​សង ខេត្ត​ប៉ា​សេ។



នៅ​ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន​១​កញ្ចប់​ធំ​ទម្ងន់​សរុប​ស្មើនឹង​៥០៣,៥​ក្រាម ទូរស័ព្ទ​ដៃ​ម៉ាក​សាម​សុង ពណ៌​ខ្មៅ ចំនួន​២​គ្រឿង៕



អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​ឃាត់​ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ជាមួយ​ថ្នាំញៀន​កន្លះ​គីឡូក្រាម

Post a Comment

0 Comments

Close Menu