Ad Code

រថយន្ត​រ៉េហ្វ័រ​​​ផ្ទុះ​កង់​មុខ​បោល​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង ​ស្លាប់​១ ​របួស​៣

ពោធិ៍សាត់ ​៖ ​រថយន្ត​មួយ​គ្រឿង​បាន​ចរាចរ​​លើ​ផ្លូវ​ជាតិ​លេខ​៥​​ក្នុង​ល្បឿន​លឿន​ ហើយ​សំបក​កង់​ចាស់​ផង​នោះ ​ក៏​បាន​ផ្ទុះ​កង់​មុខ​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​រេ​ចង្កូត​កាច់​ទៅ​ខាង​ឆ្វេង​បត់​មិន​ឈ្នះ​ ក៏​រុល​ទៅ​ចំណែក​ទ្រូងផ្លូវ​ម្ខាង​ទៀត​បុក​​​ម៉ូតូ​មក​ច្រាស​ទិស​ពីរ​គ្រឿង​​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​ម្នាក់​នៅ​កន្លែង​របួស​ធ្ងន់​ម្នាក់ ​និង​ស្រាល​​ពីរ​នាក់។ ចំណែក​ម៉ូតូ​ខូចខាត​ស្ទើរ​ទាំងស្រុង​ ឯ​​រថយន្ត​បង្ក​ ​តៃកុង​ចុះ​គេចខ្លួនបាត់។


លោក​ម៉ោល សាវ៉ាន នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​ប្រាប់​ថា ​ឧបហេតុ​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៦​ ខែ​សីហា ​ឆ្នាំ​២០១៥​ ត្រង់​ចំណុច​សាលា​ក្រហម​ផ្លូវ​រលួស​រលាំង​ក្នុង​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ ជនរងគ្រោះ​ទាំង​៤​នាក់​ក្នុង​ឧបហេតុ​នេះ​ទី​១​. ឈ្មោះ ឈឹម កុសល អាយុ​៣៧​ឆ្នាំ​ ភេទ​ ប្រុស​ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​(ស្លាប់) ទី​២.​ឈ្មោះ ឈិន ជុំ ៣៣​ឆ្នាំ​ ភេទ​ប្រុស ​រស់នៅ​ភូមិ​ចេក​ចៅ ឃុំ​កំពង់​ពោធិ៍(​របួសធ្ងន់) និង​​២​នាក់​ទៀត​រង​របួស​ស្រាល។


លោក ម៉ោល សាវ៉ាន​ ឲ្យ​ដឹង​ទៀតថា បើតាម​ការ​រៀបរាប់​ពី​សាក្សី​ជា​ជនរងគ្រោះ​របួសស្រាល​ក្នុង​ឧបហេតុ​ដ៏​រន្ធត់​នេះ​ឲ្យ​ដឹង​ថា​ ពួកគេ​ជា​​​​​​​អង្គុយ​ខាង​ក្រោយ​ ដោយ​​​ចរាចរណ៍​ម៉ូតូ​ពីរ​ មួយ​គ្រឿង​ប្រភេទ​វ៉េវ​​ មួយ​គ្រឿង​ទៀត​សេ​១២៥ ហើយ​ម៉ូតូ​មួយ​ជិះ​គ្នា​ពីរ​នាក់​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​លើ​ទ្រូងផ្លូវ​អាទិភាព។


ប្រភព​ដដែល​បាន​ឲ្យដឹង​ទៀត​ថា ស្រប​ ដែល​ជិះ​សុខៗ​មកដល់​ចំណុច​កើតហេតុ​ខាង​លើ ពួកគេ​ក៏​បាន​ឃើញ​រថយន្ត​រ៉េ​ហ្វ័រ ​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​បាន​បោះពួយ​យ៉ាង​លឿន​ពី​​​​​កើត​ទៅ​លិច​ដោយ​ល្បឿន​លឿន ដែល​រថយន្ត​នោះ​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2R 05-57។ ពេលនោះ​ក៏បាន​បែក​កង់​មុខ​ខាងឆ្វេង ​រួច​រេ​ចង្កូត​ឆ្លង​ទ្រូងផ្លូវ​ខាងឆ្វេង​ដៃ​ចូល​គំនូស​ទៅ​ផ្លូវ​អាទិភាព​ខាងស្ដាំ​របស់​ម៉ូតូ​ ដែល​កំពុង​បើក​មក​ច្រាស​ទិស រួច​ក៏​បុក​រះ​ម៉ូតូ​ពួកគេ​ទាំងពីរ​គ្រឿង​ពេញ​ពីមុខ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ស្លាប់​អ្នក​ឌុប​ខាងមុខ​នៅ​នឹង​កន្លែង។ ឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត អ្នក​ឌុប​របួស​ធ្ងន់ធ្ងរ​​​​​​ រួម​ទាំង​គេ​ពីរ​នាក់​អង្គុយ​ក្រោយ​គ្រាន់តែ​របួសស្រាលៗ​ប៉ុណ្ណោះ។ ម៉ូតូ​ទាំងពីរ​ខូចខាត​​យ៉ាង​ដំណំ ហើយ​ពួកគេ​ឃើញ​តៃកុង​កុង​បើក​រថយន្ត​នោះ​បាន​ចុះ​រត់​គេចខ្លួនបាត់​ដោយសារ​តែ​រថយន្ត​ខូច​ខាងមុខ​ទៅ​មិន​រួច។


នគរបាល​ចរាចរណ៍​​​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​គឺ​ដោយសារ​តែ​មុន​ពេល​បើកបរ​មិន​ត្រួតពិនិត្យ​យានយន្ត​ព្រោះ​សំបក​កង់​សឹក​រេចរឹល​ ហើយ​ត្រូវ​នឹង​​កម្ដៅ​ថ្ងៃ​ប៉ះ​កៅស៊ូ​ក្ដៅ​មិន​អាច​ទ្រ​បាន​ក៏​ផ្ទុះ​កង់​ទៅ​បុក​អ្នកដទៃ​ស្លាប់​ និង​របួស​តែម្ដង៕


M17-08-15-i2


M17-08-15-i1


M17-08-15-i



រថយន្ត​រ៉េហ្វ័រ​​​ផ្ទុះ​កង់​មុខ​បោល​បុក​រះ​ម៉ូតូ​ពីរ​គ្រឿង ​ស្លាប់​១ ​របួស​៣

Post a Comment

0 Comments

Close Menu