Ad Code

លោក​សម រង្ស៊ី​មិន​បាន​ជួប​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ​ដែល​ទើប​ត្រូវ​បាន​ឃុំខ្លួន​ទេ

ភ្នំពេញ ​៖ ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ បាន​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​សកម្មជន​របស់​ខ្លួន ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ដាក់​ពន្ធនាគារ​ចំនួន​១៤​នាក់​កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​នៅ​ក្នុង​ដំណើរ​ទៅ​សួរ​សុខទុក្ខ​នេះ លោក​សម រង្សី មិនបាន​ជួប​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ដែល​ទើប​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ​ខែ​សីហា​ នោះ​ទេ ដោយសារតែ​មិន​ទាន់​មាន​ស្នើសុំ។


លោក​អ៊ូ ច័ន្ទ​ប្ញ​ទ្ធិ មន្ត្រី​អ្នកនាំពាក្យ​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​​វេលា​ម៉ោង​១១​និង​៤០ នាទី​មុន​នេះ​ថា ខាង​ពន្ធនាគារ​បាន​អនុញ្ញាត​ឲ្យ​យើង​ចូលទៅ​អង្គុយ​ជជែក​គ្នា​ជាមួយ​សកម្មជន​ចំនួន​១៤ នាក់​ដែល​បាន​ចាប់ខ្លួន​កន្លងមក លើកលែងតែ​លោក ហុង សុខ​ហួរ ដែល​ទើប​ចាប់ខ្លួន គឺ​មិនបាន​ជួប​ទេ ហើយ​ការ​មិនបាន​ជួប​នេះ ដោយសារ​តែ​មិនបាន​ស្នើសុំ ពីព្រោះ​គាត់​ទើប​ចាប់ខ្លួន​។ លោក​បញ្ជាក់​ថា នៅក្នុង​ជំនួប​នោះ លោក សម រង្ស៊ី បាន​ផ្តាំផ្ញើ​កុំ​ឲ្យ​បាក់​ទឹកចិត្ត ហើយ​កុំ​ឲ្យ​អស់សង្ឃឹម​៕
M17-08-15-g2


M17-08-15-g1


M17-08-15-g



លោក​សម រង្ស៊ី​មិន​បាន​ជួប​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ​ដែល​ទើប​ត្រូវ​បាន​ឃុំខ្លួន​ទេ

Post a Comment

0 Comments

Close Menu