Ad Code

គណៈប្រតិភូ​សភា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​កិច្ចការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​សភា​តំបន់​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​

ភ្នំពេញ ៖ គណៈប្រតិភូ​សភា​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២​រដ្ឋសភា បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​កិច្ចការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​សភា​តំបន់​អាស៊ី​នៅ​ទីក្រុង​ហ្សា​កាតា នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី នា​ព្រឹក​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ​២០១៥។


តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៥ ផ្ដោត​សំខាន់​លើ​ការពិភាក្សា​ជុំវិញ​សេចក្តី​ព្រាង​សេចក្ដីសម្រេច​ដែល​បាន​រៀបចំ​រួច​មាន​ចំនួន ៥ ដើម្បី​ដាក់​ជូន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១​ធ្វើការ​ពិនិត្យ មុននឹង​ដាក់​ជូន​មហាសន្និបាត​លើក​ទី​៨ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ដើមខែ​ធ្នូ ឆ្នាំ​២០១៥​ខាងមុខ​ធ្វើការ​អនុម័ត៕
Nita-17-A-35-Full


Nita-17-A-36-Full




គណៈប្រតិភូ​សភា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​កិច្ចការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​របស់​សភា​តំបន់​អាស៊ី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​

Post a Comment

0 Comments

Close Menu