ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក Barack Obama កាលពីថ្ងៃពុធ កន្លងទៅនេះ បានសម្ដែងនូវការសូមអភ័យទោសចំពោះក្រុងតូក្យូ បន្ទាប់ពី WikiLeaks បានអះអាងថា ក្រុងវ៉ាសីុនតោន ធ្វើចារកម្មទៅលើអ្នកនយោបាយជប៉ុន ដែលនេះជាការលើកយកមកនិយាយកាលពីថ្ងៃពុធផងដែរ ដោយបុរសអ្នកនាំពាក្យរបស់រដ្ឋាភិបាល។
លោក Obama បានធ្វើការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ដ្រីជប៉ុន លោក Shinzo Abe កាលពីពេលព្រឹកថ្ងៃពុធ។ អ្នកនាំពាក្យ លោក Yoshihida Suga បានថ្លែងដូច្នេះថា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា នឹងរួមការងារជាមួយគ្នាទៅលើប្រធានបទនៃសេដ្ឋកិច្ចសកលនៅក្នុងទីផ្សារភាគហ៊ុនមួយ ដោយសារតែមានការភ័យខ្លាចជាច្រើនចំពោះប្រទេសចិននោះ។
លោក Suga ថ្លែងថា ប្រធានាធិបតី Obama បានថ្លែងការសូមអភ័យទោសជាអនេក បន្ទាប់ពីករណីដែលថា មានការធ្វើចារកម្មនោះ បណ្ដាលឲ្យមានការពិភាក្សាដេញដោលយ៉ាងធំមួយនៅក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏អ្នកនាំ ពាក្យរូបនេះ មិនបានបញ្ជាក់អំពីការអះអាងថា មានការធ្វើចារកម្មយ៉ាងណានោះទេ។
នៅក្នុងកិច្ចសន្យាមួយកាលពីមុននេះ ជាមួយអនុប្រធានាធិបតី លោក Joe Biden នោះ លោក Abe បានទាំងវាចាចេញមកនូវក្ដីបារម្ភដូចគ្នា ប្រសិនបើមានការអះអាងអំពីការធ្វើចារកម្មនោះត្រូវបានបញ្ជាក់ថា ពិតមែន។
កាលពីខែមុនកន្លងមក WikiLeaks បាន និយាយថា ខ្លួនបានចាប់បាននូវដំណើរការចារកម្មអស់ពេលយ៉ាងយូររហូតដល់ច្រើនឆ្នាំ ដែលធ្វើឡើងដោយទីភ្នាក់ងារសន្ដិសុខជាតិ NSA របស់សហរដ្ឋអាមេរិក ទៅលើក្រុមមន្ដ្រីជាន់ខ្ពស់សហរដ្ឋអាមេរិក ព្រមទាំងក្រុមហ៊ុនធំៗទាំងឡាយរបស់ជប៉ុន។
ការតបតរបស់ក្រុងតូក្យូ ត្រូវបានគេឃើញយ៉ាងទូលំទូលាយ ដែលអាចប្រៀបធៀបបានទៅនឹងកំហឹងដែលស្ដែងឲ្យឃើញនៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ តាមរយៈការចោទប្រកាន់ចំពោះការធ្វើចារកម្មដោយ NSA ដូចគ្នានោះ។
ជប៉ុន គឺជាសម្ព័ន្ធមិត្ដមួយក្នុងចំណោមសម្ព័ន្ធមិត្ដដ៏សំខាន់ៗរបស់ក្រុងវ៉ាសីុនតោន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយគេតែងតែធ្វើការពិភាក្សាគ្នាជាអលជ្ជីទៅហើយ ស្ដីអំពីវិស័យការពារសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
មិនដូចជាអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក François Hollande នោះទេ លោក Abe ក៏មិនលេចចេញឲ្យឃើញនូវគោលដៅបែប Wiretapping ក្នុងការឆ្លើយតបដោយចំពោះណាមួយនោះឡើយ។ ប៉ុន្ដែចំពោះមន្ដ្រីដែលជាអ្នកនយោបាយដទៃទៀត គេពិតជាផ្ដោតទៅលើគោលដៅនោះ នេះបើយោងតាមការលើកឡើងពី WikiLeaks ក្នុងនោះមានដូចជា រដ្ឋមន្ដ្រីពាណិជ្ជកម្ម លោក Yoichi Miyazawa។
លោក Obama លើកយកមកនិយាយហើយនិយាយទៀតអំពីការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោនចំពោះសុន្ទរកថារបស់លោក Abe នាខួបលើកទី៧០នៃការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២នោះ៕
AFP
លោកObamaសូមអភ័យទោសចំពោះប្រទេសជប៉ុន អំពីការអះអាងថា មានការធ្វើចារកម្មអាមេរិក
0 Comments