Ad Code

អ្នកគាំទ្ររបស់ Park Jiyeon កើនឡើងជាលំដាប់

កញ្ញា Park Jiyeon ដែលជា​តារាចម្រៀង​និង​តារា​សម្តែង​កូរ៉េ​ស្រី វ័យក្មេង អាយុ ២២ឆ្នាំ និង​ជា​សមាជិក​ក្រុម T-ARA ថ្មីៗនេះ បើតាម​បណ្តាញ​គេហទំព័រ​បាន​ឲ្យ​ដឹងថា កញ្ញា​ទទួលបាន​ការគាំទ្រ​កើន​ឡើងជា​លំដាប់​ពី​សំណាក​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​រូបនាង​ផងដែរ។

jiyeon-main-jpg

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ចាប់​តាំង​តារា​ស្រី​រូបនេះ​បានចេញ​អាល់​បុ​ម SOLO លើកដំបូង​របស់ខ្លួន និង​ជា​ពិធីការនី​ប្រចាំ​កម្មវិធី THE SHOW នៅ​ឆ្នាំ២០១៤ រហូតមកដល់​ពាក់កណ្ដាល​ឆ្នាំ ២០១៥នេះ គេ​បាន​សង្កេតឃើញថា ចំនួន​អ្នកគាំទ្រ​របស់​នាង​បាន​កើនឡើង​បន្តិចម្តង។

គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ កញ្ញា Park Jiyeon បាន​ចូលរួម​ថត​ខ្សែភាពយន្ត​ថ្មី​មួយ​ដែលមាន​ចំណងជើង​ថា 《Encounter》ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ខែតុលា​ខាងមុខនេះ។

កញ្ញា និង​សមាជិក​ក្រុម​ទាំង៥នាក់​ទៀត​បានចេញ​នូវ MV ថ្មី​កាលពី​ថ្ងៃទី៤ ខែសីហា កន្លងមកនេះ ដែលមាន​ចំណងជើង​ថា 《So Crazy》។ចំពោះ MV មួយ​នេះ​បានធ្វើ​ឲ​អ្នកទស្សនា​ជក់ចិត្ត ហើយ​ប្លែក​អារម្មណ៍ និង​ទទួល​ការស្វាគមន៍​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ។

សូម​មិត្ត​អាន​ទស្សនា វីដេអូ ជាមួយ​កម្ពុ​ជាថ្មី​ដូចតទៅ៖

វីដេអូ​នៅក្រោយ​ឆាក របស់​រឿង 《Encounter》


MV 《So Crazy》



អ្នកគាំទ្ររបស់ Park Jiyeon កើនឡើងជាលំដាប់

Post a Comment

0 Comments

Close Menu