Ad Code

បទ​ចម្រៀង​ថ្មី​របស់​ហ្វា​ង ជឺ​ថាវ​ (TAO) រង​ការ​វាយ​ប្រហារ​ពី​អ្នក​គាំទ្រ​EXO

ចាប់តាំង​ពី​តារា​ចម្រៀង​ប្រុស​របស់​ប្រទេស​ចិន​១​រូប ដែល​ធ្លាប់​ជា​អតីត​សមាជិក​ក្រុម​ EXO លោក​ហ្វា​ង​ជឺ​ថាវ​ បាន​ចាក​ចេញពី​ក្រុម​EXO មក​ប្រលូក​នៅ​ក្នុង​ប្រទេស​ចិន​វិញ​នោះ​ គេ​បាន​សង្កេត​ឃើញ​ថា លោក​មិន​ត្រឹមតែ​ទទួល​បាន​ការ​រីកចម្រើន​​​ក្នុង​អាជីព​របស់​លោក​ប៉ុណ្ណោះ​ទេ លោក​ក៏បាន​ចេញ​នូវ​អាល់​បុ​ម​ SOLO មួយ​ដែល​មាន​ចំណងជើង​ថា​《TAO》​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក​ផ្ទាល់ ហើយ​អាល់​ប៊ុម​មួយ​នេះ​ទើបនឹង​ចេញ​លក់​កាលពី​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​កន្លង​មក​នេះ​ផងដែរ។

ក្រោយ​ពី​ចេញ​អាល់ប៊ុម​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ស្រាប់តែ​ថ្មីៗ​នេះ បាន​លេចចេញ​ព័ត៌មាន​មួយ​ថា អ្នកគាំទ្រ​របស់​EXO​ជាច្រើន​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ជាខ្លាំង ថែមទាំង​យល់ថា លោក​ជា​មនុស្ស​ចិត្ត​ត្រជាក់ ចំពោះ Lyric នៅក្នុង​បទ​ចម្រៀង​មួយ​បទ នៃ​អាល់​ប៊ុ​ម SOLO របស់លោក ពួកគេ​បាន​ប្រទះ​ឃើញ​ថា Lyric ២​ឃ្លា​ដែល សរសេរ​ថាៈ ” 過去的那部分記憶,不想再回想起來了, 真心換真心,可以相信嗎?哪裡 哪裡?”​មានន័យថា “​មិន​ចង់​គិត​នូវ​អ្វីដែល​កន្លង ចិត្ត​ស្មោះ​ប្តូរ​ចិត្ត​ស្មោះ តើ​អាច​ជឿ​បានទេ​? នៅទីណា​? នៅទីណា​?” ប្រយោគ​ទាំង​២​ឃ្លា​នេះ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​យល់ថា​៖ លោក​រមិលគុណ ដល់ត្រើយ​សោយ​គូទ ហើយ​បាន​ចោទសួរ​ទៅ​លោក​ទៀត​ថា ​៖ តើ​លោក​បាន​ទុក​មនោសញ្ចេតនា​បងប្អូន​នៅឯណា​?

មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​មាន​អ្នកគាំទ្រ EXO មិនតិច​ទេ បាន​បញ្ចេញមតិ​ទៅលើ​ព័ត៌មាន​មួយ​នេះ​ដោយបា​ន​សរសេរ​ថា “ Lyric មិន​សំខាន់ អ្វី​ដែល​សំខាន់​គឺ ម្ចាស់ Lyric មួយ​នេះ​”។ អ្នក​ខ្លះទៀត​បានសរសេរថា “​ចិត្ត​របស់​លោក​ត្រូវ​បាន​ឆ្កែ​ស៊ី​បាត់​ហើយ​??!“

យ៉ាង​ណា​មិញ ​លោក​ហ្វា​ង​ជឺ​ថាវ ​​នៅតែ​មិន​ទាន់​បាន​ឆ្លើយ​តប ​និង​បកស្រាយ​ចំពោះ​រឿង​នេះ​នៅ​ឡើយ​ទេ៕

tao-solo-album-01


បទ​ចម្រៀង​ថ្មី​របស់​ហ្វា​ង ជឺ​ថាវ​ (TAO) រង​ការ​វាយ​ប្រហារ​ពី​អ្នក​គាំទ្រ​EXO

Post a Comment

0 Comments

Close Menu