Ad Code

MV​ថ្មី​របស់​តឹង ជឺឈី ​ត្រូវ​មហាជន​រិះគន់​ថា​ចម្លង​តាម​ KATY PERRY

តាម​ប្រភព​ពី​គេហទំព័រ​ប្រទេស​ចិន​មួយ​បាន​ឲ្យ​ដឹង​ថា MVថ្មី ដែល​មាន​ឈ្មោះថា《新的心跳》របស់​កញ្ញា​តឹង ជឺ​ឈី ជា​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​មួយ​រូប​នៅ​ប្រទេស​ចិន ​​​ដែល​ទើបនឹង​ចេញ​នោះ ត្រូវ​បាន​មហាជន​រិះគន់​ថា​ចម្លង​តាម​តារា​ចម្រៀង​អាមេរិក Katy Perry។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រទេស​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ តារា​ចម្រៀង​ស្រី​រូប​នេះ ​​បាន​ចេញ​នូវ​MV​ថ្មី​មួយ ដែល​ជា​ស្នាដៃ​របស់​នាង​ផ្ទាល់​ ទាំង​ទំនុកច្រៀង និង​ចង្វាក់​ភ្លេង​ផង​ដែរ។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​នាង​បាន​ត្រូវ​មហាជន​ជាច្រើន ​​​ថា​ ចម្លង​តាម​MV ចាស់​របស់​តារា​ចម្រៀង ​Katy Perry 《Firework》ក៏ដូចជា​សកម្មភាព​មួយ​ចំនួន ទាំង​ការ​តុបតែង​ខ្លួន​ស្រដៀង​គ្នា​ក្នុង MV《Last Friday Night》និង គម្រប​រូបភាព​ចំណងជើង​មាន​លក្ខណៈ​ស្រដៀង​គ្នា​មែនទែន​ក្នុង​អាល់​បុ​ម​《PRISM》របស់ Katy Perry ដែលជា​ហេតុ​ធ្វើ​ឲ្យ​ MVរបស់​កញ្ញា តឹង ជឺ​ឈី រង​ការ​រិះគន់​ថា “ចម្លង​ពី​គេ​មក​ធ្វើជា​របស់​ខ្លួន”។

ជាក់ស្តែង​ប្រិយមិត្ត​នៅតាម​បណ្តាញ​គេហទំព័រ បាន​យក​រូប​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា នៅក្នុង​MVមក​កាត់ត​បញ្ចូល​គ្នា​ផងដែរ។

ចំពោះ​ព័ត៌មាន​នេះ កញ្ញា តឹង ជឺ​ឈី បាន​បកស្រាយ​ដល់​អ្នក​សារព័ត៌មាន​តាមរយៈ​ទូរស័ព្ទ ដោយ​បាន​និយាយ​ថា “វា​គឺជា​ពាក្យ​ចចាមអារ៉ាម​ដែល​ស្ដាប់​ទៅ​គ្មាន​អារម្មណ៍ និង​មិន​ចាំបាច់​ទទួល​ការ​បកស្រាយ​ច្រើន​នោះ​ឡើយ ព្រោះ​អ្នកគាំទ្រ​របស់​នាង​ខ្ញុំ​បាន​រក​ឃើញ​នូវ​ចម្លើយ​ពិតប្រាកដ​ហើយ គឺ ខ្ញុំ​គ្រាន់តែ​បន្តធ្វើ​ការងារ​របស់ខ្ញុំ​ឲ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ”៕



MV​ថ្មី​របស់​តឹង ជឺឈី ​ត្រូវ​មហាជន​រិះគន់​ថា​ចម្លង​តាម​ KATY PERRY

Post a Comment

0 Comments

Close Menu