យោងតាមប្រភពព័តមាននៅស្រុកចិនបានឱ្យដឹងថា កញ្ញា លី អ៊ីឈុន (Chris Lee) បានបង្ហោះវីដេអូខ្លីនោះតាមបណ្តាញ Instagram កាលពីថ្ងៃទី៥ខែសីហា ម្សិលមិញនេះ ដោយក្នុងខ្សែវីដេអូនោះ កញ្ញាបានស្លៀករ៉ូបខ្មៅ ពាក់មួករ៉ូមបុរាណ និង ដៃកាន់ទង់ក្រហម បូកបញ្ចូលនិងខ្សែភ្នែកដ៏មុតស្រួចរបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ គេបានឱ្យដឹងទៀតថា ចំពោះវត្ថុទាំង៣ដែលបានរៀបរាប់ខាងលើ គឺតំណាងឱ្យសេចក្តីក្លាហាន ភាពតស៊ូមិនបោះបង់ និងទឹកចិត្តដែលមិនផ្លាស់ប្តូរចាប់តាំងពីពេលដែលនាងបានប្រលូកចូលវិស័យសិល្បៈមកទល់ពេលនេះ។
ទន្ទឹមនឹងនេះ បន្ទាប់ពីមហាជន និងអ្នកគាំទ្រជាច្រើនរបស់នាង បានដឹង និងបានឃើញ ក៏បាននាំគ្នាចែករំលែកពាសពេញបណ្តាញ Weibo ថែមទាំងជាប្រធានបទដ៏ក្តៅកកុកទៀតផង ដោយអ្នកខ្លះបានបញ្ចេញមតិផ្ទុយ ខ្លះបានបញ្ចេញមតិស្រប ទៅលើវិដេអូខ្លីនោះ។
ជាគួរបញ្ចាក់ផងដែរថា ការប្រគុំតន្ត្រី《whyme》បានចាប់តាំងពីឆ្នាំ២០០៥មកម្លេះ ហើយកញ្ញា លី អ៊ីឈុន (Chris Lee) បានចូលរួមប្រារព្ធការប្រគុំតន្ត្រីនេះ ចំនួន៩ឆ្នាំមកហើយ។ ក្នុងឆ្នាំ ២០១៥ គឺជាខួបគំរប់ ១០ឆ្នាំ នៃការប្រគុំតន្ត្រីនេះដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ខែកញ្ញាខាងមុខនេះនៅទីក្រុង ឈឹងទូ ៕
អញ្ចើញទស្សនាវីដេអូខ្លី ខាងក្រោមនេះជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា :
វីដេអូខ្លី របស់ កញ្ញា លី អ៊ីឈុន ធ្វើអោយកក្រើកបណ្ដាញសង្គម WEIBO

0 Comments