លោកហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាបច្ចុប្បន្នមានក្រុមហ៊ុនចំនួន៨ដែលទទួលបានការអនុញាតពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងការប្រមូលទិញសត្វទារស់ពីប្រទេសថៃ ហើយនាំចូលតាមច្រកអូរបីជាន់មកកម្ពុជាបន្តទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់កម្ពុជាយើង។ កន្លងមកដោយមានការនាំចូលទារស់ពីប្រទេសថៃយ៉ាងគំហុកបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងឃុំអូរបីជាន់ទាំងមូលរួមទាំងប្រជាពលរដ្ឋនៅតាមដងផ្លូវឆ្លងកាត់បានសម្តែងការព្រួយបារម្ភពីក្លិនស្អុយក្រែងឆ្លងជំងឺផ្សេងៗដែលបង្កឡើងដោយសត្វទាពិសេសនោះគឺជំងឺផ្តាសាយបក្សី។
ឆ្លើយតបនឹងបញ្ហានេះលោក ហ៊ុយ ទូត បានបញ្ជាក់ថា មុននឹងនាំចូលសត្វទាគឺទាទាំងនោះសុទ្ធតែទទួលបានការពិនិត្យនិងមានវិញ្ញាបនបត្របញ្ជាក់ពីសុខភាពចេញដោយមន្ត្រីជំនាញពេទ្យសត្វថៃយ៉ាងត្រឹមត្រូវហើយបើ អត់មានវិញ្ញាបនបត្រវិញមន្ត្រីជំនាញរបស់លោកក៏មិន អនុញ្ញាតឲ្យនាំចូលដែរ ហើយការនាំចូលតែងតែបាញ់ថ្នាំសម្លាប់មេរោគជារាល់ថ្ងៃផងដែរចំពោះរថយន្តដឹកសត្វទារាល់ពេលចេញចូល៕
មន្ត្រីពេទ្យសត្វចុះពិនិត្យរឹតបន្តឹងការដឹកជញ្ជូនទារស់នាំចូលពីថៃ

0 Comments