កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ សិស្សានុសិស្សចំនួនជាង៥០០នាក់ ក្នុងវិទ្យាល័យចំនួន៣ នៅទីរួមខេត្តកំពង់ឆ្នាំងក៏បានសម្រេចចិត្តចូលរួមជាមួយ គណបក្សប្រជាជនផងដែរ។
នៅក្នុងពិធីបញ្ចូលសមាជិកថ្មីចំនួន២៩៥នាក់ នៅទីស្នាក់ការគណបក្សក្នុង ស្រុកកំពង់ត្រឡាច លោកកឹម សៀ ប្រធានគណៈពង្រឹងមូលដ្ឋានគណបក្ស ប្រជាជន កម្ពុជាចុះជួយស្រុកកំពង់ត្រឡាច បាននាំនូវការសាកសួរសុខទុក្ខរបស់ សម្តេចប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចចៅហ្វាវាំង គង់ សំអុល ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តកំពង់ឆ្នាំង ជូនចំពោះ សមាជិកថ្មី ក៏ដូចជាសមាជិកចាស់ និងបានជំរុញឲ្យក្មួយៗទាំងអស់ ត្រូវខិតខំ ប្រឹង ប្រែងក្នុងការសិក្សារៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អជាទំពាំងស្នងឫស្សី ទាំងសម្រាប់គណបក្ស ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។ លោកបានថ្លែងថា ជាគណបក្ស ដែលមានប្រវត្តិដ៏រុងរឿងជាគណបក្សដឹកនាំចលនាតស៊ូរបស់ ប្រជាជនប្រឆាំងនឹងបរទេសឈ្លានពាន ដើម្បីឯករាជ្យជាតិ ជាកម្លាំងនយោបាយតែមួយគត់ ដែលបានដឹកនាំការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្គ្រោះជាតិឲ្យមានជីវិតរស់ឡើងវិញ និងជាគណបក្សដែល បានដឹកនាំការពារមាតុភូមិឲ្យស្ថិតស្ថេរគង់វង្ស ការពារមិនឲ្យមានការវិល ត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។
តំណាងសមាជិក សមាជិកាថ្មីគណបក្សបានឡើងប្តេជ្ញាចិត្តថា ឆ្លងតាម ការសិក្សា ការចូលរួម និងបានដឹង បានឃើញពីព្រឹត្តិការណ៍ សកម្មភាព ការអនុ វត្តជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងសង្គមទាំងពីមុន និងបច្ចុប្បន្ន បានធ្វើឲ្យយើងខ្ញុំ ខ្ញុំបាទយល់ឃើញថា គណបក្សប្រជាជនកម្ពុជាដែលចាប់បដិសន្ធិតាំងពីឆ្នាំ១៩៥១ ដោយបានឆ្លងកាត់គ្រប់ដំណាក់កាលប្រវត្តិសាស្ត្រកម្ពុជា ក្នុងសកម្មភាពដ៏លំបាកស្មុគស្មាញ ដែលប្រកាន់យក និងបម្រើបុព្វហេតុជាតិ ប្រជាជនជាធំនាំមកនូវឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។ គណបក្សប្រជាជនមានគោលការណ៍គ្រឹះរឹងមាំ មានកម្មវិធី នយោបាយ យុទ្ធសាស្ត្រ យុទ្ធវិធីច្បាស់លាស់ សម្រាប់ដឹកនាំបក្ស និងអភិវឌ្ឍន៍ជាតិ។ តំណាងសមាជិក សមាជិកាថ្មីគណបក្សបានឡើងបន្តថា គណបក្សប្រជាជនកម្ពុជាមានគោលដៅបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិនាំមកនូវសន្តិភាព ស្ថិរភាព ឯកភាពជាតិពេញផ្ទៃប្រទេស ដែលប្រកាសទាំងនេះហើយ បានជានាំឲ្យ យើងខ្ញុំស្ម័គ្រចិត្តគាំទ្រ និងធ្វើសកម្មភាពជាមួយគណបក្សប្រជាជនពីពេលនេះ និងរហូតទៅ។
នៅក្នុងពិធីនោះលោក កឹម សៀ បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែល ចូលរួមចំនួន២៥នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល និងឧបត្ថម្ភសមាជិក សមាជិកា ថ្មីទាំង២៩៥នាក់ ម្នាក់ៗទទួលបានអាវ០១ មួក០១ និងថវិកា១ម៉ឺនរៀល។ ចំណែកលោកឧកញ៉ា កុយ សុវណ្ណ អនុប្រធានគណៈពង្រឹងមូលដ្ឋានគណបក្ស ប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់ត្រឡាចបានឧបត្ថម្ភលោកគ្រូអ្នកគ្រូក្នុងម្នាក់១ ម៉ឺនរៀល សមាជិកថ្មីម្នាក់៥.០០០រៀល និងឧបត្ថម្ភកម្មវិធីចំនួនជាង១,៥លាន រៀល៕
សមាជិក សមាជិកាថ្មី២៩៥នាក់នៅស្រុកកំពង់ត្រឡាចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

0 Comments