Ad Code

ចោរ​ពីរ​នាក់​ឆក់​កាបូប​ជនរងគ្រោះ​ បានសម្រេច​តែ​រត់ចោល​ម៉ូតូ​

ភ្នំពេញ ៖ នារី​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ ពីរ​នាក់​ជិះ​ម៉ូតូ​មក​ទន្ទឹមគ្នា​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​នារី​រងគ្រោះ​បានសម្រេច​ តែ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​រួច​រត់ចោល​ម៉ូតូ​បន្សល់​ទុក​ម៉ូតូ​ប្រៀប​ដូច​ជា​ទុក​ម៉ូតូ​ជា​ថ្នូរ​ជាមួយ​របស់របរ​ជន​រងគ្រោះ​ទៅវិញ។


ហេតុការណ៍​នេះ​បាន​កើត​ឡើយ​កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៥​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងភូមិ​ចំការឪឡឹក​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។


នារី​រងគ្រោះ​ឈ្មោះ សុខ លីន​ដា អាយុ ២៤​ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មាន​ស្រុកកំណើត​នៅ​ភូមិ​កំសី ឃុំ​ញ៉ែញ៉ង​ស្រុក ត្រាំកក់​ខេត្ត តាកែវ បច្ចុប្បន្ន​នេះ​ស្នាក់នៅ​កន្លែង​កើតហេតុ​ខាងលើ​។  ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​Yamaha fino ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1Y1178។ រីឯ​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ដោយ​ជិះ​ម៉ូតូ​ម៉ាក​Honda ឌ្រីម​សេ​C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AH8581។


តាម​សម្ដី​របស់​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពី​ធ្វើ​ការ​ក្នុង​គោលបំណង​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នៅពេល​ជិះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​ជន​សង្ស័យ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​ពី​នាក់​តាម​មកពី​ក្រោយ​មកដល់​ទន្ទឹម​គ្នា​ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​របស់​ជនរងគ្រោះ​តែម្ដង​ដែល​នៅក្នុង​កាបូប​នោះ​មាន​លុយ​ចំនួន​៧៥$​លុយ​ខ្មែរ​២០០០០៛​ទូរស័ព្ទ IPhone 4 មួយ​គ្រឿង ទូរស័ព្ទ​ណូគា​អិន​ចុច​ពិល​មួយ​គ្រឿង​ និង​របស់របរ​មួយ​ចំនួន​ទៀត។


តាម​សំដី​របស់​ឪពុក​ជនរងគ្រោះ​ដែល​បានឃើញ​ហេតុ​ការ​នេះ​ដែរ ​ព្រោះ​កូនស្រី​របស់​គាត់​បាន​ជិះ​ម៉ូតូ​ជិត​មកដល់​ផ្ទះ​ទៅ​ហើយ គាត់​ក៏​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​អែប​កូនស្រី​របស់​គាត់​រួច​ឆក់​យក​កាបូប​ពី​កូនស្រី​របស់​គាត់។ បន្ទាប់ពី​គាត់​ឃើញ​សកម្មភាព​បែបនេះ​គាត់​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពី​ក្រោយ​ជនសង្ស័យ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​បាក់​កាំ​ម៉ូតូ​ខាងក្រោយ​(​កាំ​បន្ទះ​)​ជិះ​ទៅមុខ​លែង​រួច​ ក៏​ទុក​ម៉ូតូ​ចោល​នៅ​នឹង​កន្លែង​ដួល​នោះ​ ហើយ​ពួកគេ​បាន​បន្ត​រត់​ដោយ​ថ្មើរ​ជើង​គេច​ខ្លួន​បាត់ស្រមោល​។ ក្រោយពី​កើតហេតុ​នារី​រងគ្រោះ​បាន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កា​កាប​។​ចំណែកឯ​ម៉ូតូ​បង្កហេតុ​ត្រូវ​នគរបាល​ប៉ុស្តិ៍​យក​មក​រក្សា​ទុកជា​ភស្តុតាង​និង​ធ្វើ​របាយ​ការ​ទុកជា​ឯកសារ​ក្រែង​ថ្ងៃ​ណាមួយ​អាច​តាម​ចាប់​ជនសង្ស័យ​បាន​៕


Nita-17-A-13-Full


Nita-17-A-14-Full


Nita-17-A-15-Full



ចោរ​ពីរ​នាក់​ឆក់​កាបូប​ជនរងគ្រោះ​ បានសម្រេច​តែ​រត់ចោល​ម៉ូតូ​

Post a Comment

0 Comments

Close Menu