Ad Code

ផ្ទះ​ប្រក់​ស្បូវ​ឬ​ស្លឹក​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​និង​ត្រូវ​គណបក្ស​ប្រជាជន​សង​ជំនួស​ស័ង្កសី​ឬ​ធ្វើ​ថ្មី​អោយ​រួច​មុន​ចូលឆ្នាំ​ខ្មែរ

បន្ទាយ​មាន​ជ័​យ ៖ ប្រធាន​ក្រុមការងារ​គណៈកម្មការ​កណ្តាល​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​លោក ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន សម្រាប់​ផ្ទះ​ប្រជាពលរដ្ឋ​ប្រក់​ស្បូវ​ឬ​ស្លឹក​មាន​ស្ថាន​ភាព​មិន​សមរម្យ​លោក​និង​ផ្លាស់ប្តូរ​ទៅជា​ផ្ទះ​ប្រក់​ស័ង្កសី​ជំនួស​វិញ​ដែល​មាន​ចំនួន​ជាង​មួយ​ពាន់​ខ្នង​ផ្ទះ​ឲ្យ​ហើយ​មុន​ឧកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខ។


ការ​លើក​ទ្បើង​យ៉ាងនេះ​ក្នុង​ឱកាស​ដែល​លោក​បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រជុំ​បូកសរុប​ត្រួតពិនិត្យ​ការងារ​រៀបចំ​ក្រុម​បក្ស​តាម​ខ្នង​ផ្ទះ​និង​ការគ្រប់គ្រង​ស្ថិតិ​ខ្នង​ផ្ទះស្បូវ​ទូទាំង​ខេត្តបន្ទាយមានជ័យ។


លោក អ៊ុង អឿន ប្រធាន​គណបក្ស​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​ថា ចំពោះមុខ​គណបក្ស​ប្រជាជន​ខេត្ត​កំពុង​ឆ្ពោះទៅ​ការរៀបចំ​ក្រុម​បក​ហស​តាម​ខ្នង​ផ្ទះ​តាម​ការដឹកនាំ​ណែនាំ​ផ្ទាល់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដើម្បី ឲ្យ​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សមាជិក​គណ​បក​ហស​កាន់តែ​សី​ុ​ជម្រៅ មាន​ភាព​សុ​ក្រិត​ដែល​អាច​ឲ្យ​គណបក្ស​គ្រប់គ្រង​សមាជិក​បាន​ទាំង​បរិមាណ គុណភាព និង​ពង្រឹង​ជំនឿ​លើ​ការដឹកនាំ​របស់​គណបក្ស​តាម​រយៈ​ការ​ជួយ​ដល់​ជន​ក្រីក្រ​កំពុង​រស់នៅក្នុង​ផ្ទះស្បូវ​ដែល​លំបាក​តោកយ៉ាក ឲ្យ​ពួកគាត់​មាន​ជំរក​រស់​នៅ​បាន​គត់មត់​សមរម្យ​ដែល​គណបក្ស​បាន​ធ្វើ​និង​បន្ត​ធ្វើ​ទៅ​មុខ​ទៀត គួបផ្សំ​និង​វិធានការ​ផ្សេងៗ​ទៀត​ដែល​ជា​គុណប្រយោជន៍​ដល់​សង្គមជាតិ និង​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​សម​ស្របតាម​ពាក្យស្លោក គណបក្ស​ប្រជាជន​ដោយសារ​ប្រជាជន​និង​ដើម្បី​ប្រជាជន ទីណា​លំបាក​ទីនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ជួយ​រែកពុន​។​ល។


ទាក់ទង​និង​ចំនួន​ផ្ទះស្បូវ​ឬ​ស្លឹក​លោក អ៊ី ឡុង ជំនួស គណៈ​អចិន្ត្រៃយ៍​បក្ស​ប្រជាជន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រង់​ស្ថិតិ​បាន​រក​ឃើញ​ផ្ទះ​ប្រក់​ស្បូវ ស្លឹក​សរុប​មាន​ចំនួន​២៥២៣​ខ្នង​ក្នុង​នោះ​ផ្ទះ​ប្រក់​ស្បូវ​ម្ចាស់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​ហើយ​កំពុង​រស់នៅ​មាន​ចំនួន​១៣៩៥​ខ្នង ផ្ទះ​ប្រក់​ស្បូវ​ដែល​សង់​គ្រាន់តែ​ស្នាក់នៅ​បណ្តោះ​អាសន្ន​មាន​ចំនួន​៨៥០​ខ្នង​និង​ផ្ទះ​ប្រក់​ស្បូវ​ម្ចាស់​ធ្វើ​ចំណាក់​ស្រុក​ដែល​មិន​អាច​ធ្វើ​សម្ភាសន៍​បាន​ចំនួន​២៨៨​ខ្នង​ដែល​ចំនួន​ទាំងអស់​នេះ​មាន​ក្នុង​ឃុំ សង្កាត់ នៃ​ស្រុក​ក្រុង​ទាំង​៩​របស់​ខេត្តបន្ទាយមានជ័យ។


លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​និង​ជា​ក្រុម​ការងារ​បក្ស​ចុះជួ​យ​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ឆ្លើយតប​និង​វិធាន​ការជួយ​ដោះស្រាយ​ការលំបាក់​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក​បាន​ដឹកនាំ​កម្លាំង​ចុះជួយ​សាងសង់​លំនៅ​ដ្ឋាន​ពលរដ្ឋ​ពី​ផ្ទះស្បូវ​និង​ផ្ទះ​ទ្រុឌទ្រោម​ទៅជា​ផ្ទះ​ប្រក់​ស័ង្កសី​និង​សង​ថ្មី​បាន​ចំនួន​៧១​ខ្នង​ដែល​មួយ​ខ្នង​ផ្ទះ​ចំណាយ​យ៉ាងតិច​មួយ​លាន់​ពី​សែន​រៀល។

លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​គណៈកម្មការ​កណ្តាល​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជក់​បន្ថែម​ទៀត​ថា ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រែក្លាយ​ពី​ផ្ទះស្បូវ​ទៅផ្ទះ​ស័ង្កសី ឬ​ផ្ទះ​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​លោក​ស្នើ​សុំឲ្យ​ក្រុមការងារ​ពិនិត្យ​និង​បែងចែក​ឲ្យ​បាន​ច្បាស់​ថា ពលរដ្ឋ​ណា​ក្រីក្រ​គ្មាន​ចំណូល​ដើម្បី​បន្ត​ដោះស្រាយ​ជូន​ពួកគាត់​នៅ​ជំហាន​ក្រោយ បន្ទាប់ពី​រឿង​ប្រែក្លាយ​ផ្ទះស្បូវ​ទៅផ្ទះ​ប្រក់​ស័ង្កសី​ឲ្យ​អស់​បាន​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ៕


T-09-26-15-jj-full


T-09-26-15-jjj-full


T-09-26-15-jjjj-full



ផ្ទះ​ប្រក់​ស្បូវ​ឬ​ស្លឹក​នៅ​ទូទាំង​ខេត្តបន្ទាយមានជ័យ​និង​ត្រូវ​គណបក្ស​ប្រជាជន​សង​ជំនួស​ស័ង្កសី​ឬ​ធ្វើ​ថ្មី​អោយ​រួច​មុន​ចូលឆ្នាំ​ខ្មែរ

Post a Comment

0 Comments

Close Menu