ភ្នំពេញ ៖ បុរសមានសតិមិនល្អម្នាក់ធ្លាប់ប៉ុនប៉ងធ្វើអត្តឃាតដោយអារ.ក តែមិនបានសម្រេចនោះទេ ហើយមកសម្រេចដោយយកក្រមាចង.កធ្វើអត្តឃាតកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៥និង៤០នាទី នៅចំណុចដើមស្នាយ ខាងក្រោយផ្ទះជនរងគ្រោះស្ថិតក្នុងភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអែម បាន ភេទប្រុស អាយុ៥៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករ និងជាមេភូមិរង នៅភូមិឃុំកើតហេតុ។ ចំណែកប្រពន្ធជនរងគ្រោះឈ្មោះតុប ស៊ឹម អាយុ៥៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយជនរងគ្រោះ។
ប្រភពពីនគរបាលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធកំពុងដេកលេងនៅលើគ្រែក្នុងផ្ទះ ពេលនោះជនរងគ្រោះជាប្តីងើបឡើងកាន់កៅអីជ័រ និងក្រមាដើរទៅអង្គុយលេងក្រោមដើមស្នាយតែម្នាក់ឯង។ លុះមួយសន្ទុះក្រោយមក ទើបប្រពន្ធជនរងគ្រោះដើរតាមប្តី ស្រាប់តែឃើញចង.ក ដោយក្រមានៅដើមស្នាយស្លាប់បាត់ទៅហើយ។ ឃើញដូច្នេះប្រពន្ធក៏ស្រែកហៅអ្នកភូមិឲ្យមកជួយកាត់ចំណងដាក់សពប្តីចុះ រួច រាយការណ៍ ជូនសមត្ថកិច្ចមន្ត្រីជំនាញបច្ចេកទេស និងពេទ្យពិនិត្យលើសព។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាមនុស្សផឹកស្រាស្រវឹងជាប្រចាំ និងមានសតិមិនប្រក្រតី ធ្លាប់អារ.ក ខ្លួនឯងម្តងរួចមកហើយ ប៉ុន្តែបានអ្នកភូមិជួយទាន់។ បច្ចុប្បន្នសពក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសលវិច័យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ធ្លាប់អារ.កធ្វើអត្តឃាតមិនបានសម្រេច មកសម្រេចដោយចង.ក
0 Comments