កំពង់ធំ ៖ លោកស្រីម៉ែន សុភ័ណ្ឌ ត្រូវបានលោកសាយ ណរ៉ា ព្រះរាជអាជ្ញាខេត្តកំពង់ធំ សហការជាមួយកម្លាំងស្នងការនគរបាលខេត្តកំពង់ធំ និងប៉ូលិសក្រសួងមហាផ្ទៃធ្វើការចាប់ខ្លួនពីបទចេញសែតស្អុយ, រំលោភដីធ្លីប្រជាពលរដ្ឋជាង២០០គ្រួសារ មិនព្រមសងលុយបង្គ្រប់, ក្លែងបន្លំឯកសារកុហកដល់ថ្នាក់ដឹកនាំខេត្តដើម្បីយកដីពីប្រជាពលរដ្ឋលក់ឲ្យក្រុមហ៊ុនចិន។
អ្នកស្រីត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥នៅឯទីក្រុងភ្នំពេញ ហើយបញ្ជូនមកខេត្តកំពង់ធំកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃដដែល។ ក្រោយមកនៅម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ អ្នកស្រីត្រូវបានប៉ូលិសនៃស្នងការនគរបាលខេត្តកំពង់ធំបញ្ជូនមកតុលាការ៕
ប្រពន្ធផ្កាយ២ដែលអះអាងថាជាជនរងគ្រោះត្រូវបានឃាត់ខ្លួន
0 Comments