ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក ក្នុងនោះយប់៧លើក, បណ្ដាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រីម្នាក់) រងរបួសធ្ងន់៤នាក់ (ស្រីម្នាក់) និងរបួសស្រាល៨នាក់ (ស្រី២នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះបានបង្កឲ្យមានការខូចខាតយានសរុប ចំនួន១៧ក្នុងនោះមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៧គ្រឿង, រថយន្តធុនធំ២គ្រឿង និងថ្មើរជើង ២នាក់។
ប្រភពព័ត៌មានខាងលើប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក, មិនគោរពសិទ្ធ ១លើក, មិនប្រកាន់ស្តាំ ១លើក, ប្រជែងគ្រោះថ្នាក់៤លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់មាន១០នាក់ (យប់ ៩នាក់) ។
យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥រថយន្តទាំងអស់ដែលត្រូវផាកពិន័យសរុបចំនួន៨៧០គ្រឿង (រថយន្តធំ ២៧៧គ្រឿង) ស្មើនឹង៨៨៨ករណី, ល្មើសក្រដាសស្នាម ៥៥២គ្រឿង ស្មើនឹង៥៥២ករណី, ចំណែកករណីល្មើសបច្ចេកទេស ៣១៨គ្រឿង ស្មើនឹង ៣៣៦ករណី។ ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១,៥៨៧គ្រឿង៕
គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៣០កញ្ញាកើតឡើង១១ករណី
0 Comments