Ad Code

សហរដ្ឋអាមេរិក​មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​រុស្ស៊ី ចិន និង​ស៊ី​រី​​​

បើ​យោង​តាម​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​រុស្ស៊ី ចិន ទួរគី ស៊ូដង់ អ៊ីរ៉ង់ និង​ស៊ី​រី​មួយចំនួន​ដែល​គេ​គិតថា​បាន​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​ការ​មិន​រីកសាយ​ភាយ​នៃ​មុខងារ​របស់​ខ្លួន​ទាក់ទង​ទៅ​នឹង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​ស៊ី​រី​។​



យោង​តាម​បញ្ជី​ឈ្មោះ​ដែល​បាន​បោះពុម្ព​ផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​កាលពី​ថ្ងៃ​អង្គារ​បាន​បង្ហាញថា ​ក្រុមហ៊ុន​រុស្ស៊ី​ដែល​លេចធ្លោ​ដូចជា ក្រុមហ៊ុន​រចនា​ឧបករណ៍​ការិយាល័យ (KBP) ក្រុមហ៊ុន Rosoboronexport (ROE ) និង​ក្រុមហ៊ុន​យន្តហោះ​រុស្ស៊ី Aircraft Corporation (RAC) MiG បាន​ស្ថិត​នៅ​ក្រោម​វិធានការ​ដាក់ទោស។​



សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​របស់​ប្រទេស​រុស្ស៊ី​ជាច្រើន​ចាប់តាំងពី​ខែសីហា​ ឆ្នាំ២០១៤ មក​ដោយសារតែ​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​និង​បង្រួបបង្រួម​នៅ​ឧបទ្វីប Crimea ដោយ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា ​បាន​ធ្វើជា​តួឯក​ចូលរួម​ក្នុង​ការ​ប្រទូសរ៉ាយ​គ្នា​ដែល​កំពុង​បន្ត​។​



ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការចោទប្រកាន់​របស់​ប្រទេស​លោកខាងលិច​នេះ​ដោយ​ថា​ ខ្លួន​មិនបាន​ជាប់​ពាក់ព័ន្ធ​ណាមួយ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​អ្វី​ទាំងអស់​។ រុស្ស៊ី​បាន​ឆ្លើយតប​ជាមួយ​វិធានការ​ប្រឆាំង​ដោយ​ហាមឃាត់​ការ​នាំ​ចូល​ពី​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​និង​ប្រទេស​ដទៃទៀត​។ ក្នុង​ខែមិថុនា​, ក្រុង​មូស្គូ​បាន​ពង្រីក​ទណ្ឌកម្ម​របស់​ខ្លួន​លើ​ការ​នាំចូល​ម្ហូបអាហារ​ពី​ប្រទេស​លោកខាងលិច​រហូតដល់​ខែសីហា​ ឆ្នាំ២០១៦ ដោយសារតែ​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ដ៏​យូរអង្វែង​។​



ជាមួយគ្នា​នោះ​ក្រសួងការបរទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ វិធានការ​សងសឹក​នឹង​អនុវត្ត​ជា​បន្តបន្ទាប់​ដោយ​ក្រសួង​បាន​កត់​សម្គាល់ថា ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​គឺ​ផ្ទុយ​ពី​អ្វី​ដែល​ជា​សញ្ញា​របស់​ខ្លួន​ក្នុង​ការ​ចាប់អារម្មណ៍​លើ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រុស្ស៊ី​ដើម្បី​ដោះស្រាយ​បញ្ហា​អន្តរជាតិ​មួយចំនួន ។​


​ ទន្ទឹម​នោះ​ដែរ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ផ្នែក​ការពារ​និង​សន្តិសុខ​លោក Viktor Ozerov បាន​រិះគន់​ការ​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​ប្រទេស​រុស្ស៊ី​។​



ដោយឡែក​ក្នុងចំណោម​ក្រុមហ៊ុន​របស់​ចិន​គឺ​មាន ក្រុមហ៊ុន​បច្ចេកវិទ្យា​និង​ពាណិជ្ជកម្ម BST និង​ក្រុមហ៊ុន​គីមី Tianjin Flourish Chemical ចំណែក​ក្រុមហ៊ុន​របស់​អ៊ីរ៉ង់​គឺ​មាន​ក្រុមហ៊ុន​សន្តិសុខ Revolutionary Guard Corps (IRGC) Qods Force និង​ក្រុមហ៊ុន Rock Chemie ។ លើស​ពីនេះ​ក្រុមហ៊ុន​យន្តហោះ Air Force របស់​ស៊ី​រី​,​ក្រុមហ៊ុន Multimat Ic ve Dis Ticaret Pazarlama Limited របស់​ទួរគី​និង​ក្រុមហ៊ុន Vega Aeronautics របស់​ស៊ូដង់​ក៏​ស្ថិត​នៅក្នុង​បញ្ជី​ផង​ដែរ​។​



គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​នៃ​ការ​មិន​រីកសាយ​ភាយ​របស់​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ២០០០ ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ឲ្យ​ចូល​ជា​ច្បាប់​មួយ​កាលពី​ថ្ងៃទី​១៤​ ខែ​មិនា​ ឆ្នាំ​២០០០​បាន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មាន​សិទ្ធ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​ឬ​អង្គការ​ណាមួយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ផ្តល់​ជា​អាវុធ​ដល់​កម្មវិធី​កម្ទេច​ដ៏​ធំ​មួយចំនួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​៕


RT




សហរដ្ឋអាមេរិក​មាន​គោលដៅ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​រុស្ស៊ី ចិន និង​ស៊ី​រី​​​

Post a Comment

0 Comments

Close Menu