Ad Code

ក្រសួង​ការងារ​បើក​វេទិកា​ផ្សព្វផ្សាយ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​សិស្ស​ជាប់ ឬ​ធ្លា​ក់បាក់​ឌុប

ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹង​បើក​វេទិកា​ផ្សព្វផ្សាយ​អំពី​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៤-២០១៥ និង​ឆ្នាំ​សិក្សា​កន្លងទៅ សិស្ស​បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៩ អាណាព្យាបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​សាល​មហោស្រព​កោះ​ពេជ្រ។


យោងសេចក្តី​ប្រកាស​ពត៌មាន​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​បាន​ឲ្យ​ដឹងថា​វេទិកា​នេះ​មាន​សារៈសំខាន់​ណាស់​សំរាប់​សិស្សានុសិស្ស​បាន​យល់ដឹង​ពី​ជំនាញ​ដែល​ទីផ្សារការងារ​ត្រូវការ​បច្ចុប្បន្ន​និង​ទៅ​អនាគត​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​សំរេចចិត្ត​ជ្រើសរើស​មុខជំនាញ​មក​សិក្សា​។ លើសពីនេះ​ទៀត​ក្នុងឱកាស​នោះ​បើក​វេទិកា​នោះដែរ​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំងអស់​ក្រោម​ឱវាទ​ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ នឹងធ្វើ​ការណែនាំ​បង្ហាញ​លើ​ជំនាញ​បច្ចេកទេស​ដែល​គ្រឹះស្ថាន​នីមួយៗ​កំពុង​អនុវត្ត និង​ភាព​ជោគជ័យ​នាពេល​កន្លង​មកដល់​អ្ន​ក​ចូលរួម​ទាំងអស់​ព្រមទាំង​ទទួល​ចុះឈ្មោះ​ស្នើសុំ​អាហារូបករណ៍​ផងដែរ។


យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹងថា បេក្ខជន​ប្រឡង​ជាប់​សម័យ​ប្រឡង​ឆ្នាំ​២០១៥​នេះ មាន​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨៨​ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន​៨៣៣២៥ នាក់ ក្នុងនោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A​មាន​ចំនួន​១០៨​នាក់ និទ្ទេស​B​មាន​១០៨៥ និទ្ទេស​C៣២៩២ និទ្ទេស​D ៦០៩៣ និង​និទ្ទេស E ៣៥៩៨២​។ ក្នុងចំណោម​បេក្ខជន​ជាប់ និទ្ទេស​A​ទាំង​១០៨​នាក់​នោះ​មកពី​រាជធានី​ភ្នំពេញ​៤៨​នាក់​, សៀមរាប​១៤​នាក់​, បាត់ដំបង​៧​នាក់​, ត្បូងឃ្មុំ​និង​តាកែវ​៦​នាក់​ក្នុង​១​ខេត្ត ,​ខេត្តកណ្ដាល និង​កំពង់ចាម​៥​នាក់​ក្នុង​១​ខេត្ត​, កំពត​៤​នាក់​, ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ និង​ព្រះសីហនុ​២​នាក់​ក្នុង​១​ខេត្ត ហើយ​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ម្នាក់​ក្នុង​១​ខេត្ត៕



ក្រសួង​ការងារ​បើក​វេទិកា​ផ្សព្វផ្សាយ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដល់​សិស្ស​ជាប់ ឬ​ធ្លា​ក់បាក់​ឌុប

Post a Comment

0 Comments

Close Menu