Ad Code

និទ្ទេស «A »កើនឡើង​ជាសញ្ញា​បង្ហាញ​ថា ជា​វឌ្ឍន​ភាព​នៃ​ការកែទម្រង់​ការ​សិក្សា

កន្លង​មក​នេះ​គេ​បាន​ដឹង​ថា រាជរដ្ឋាភិបាល​បាន​លើក​ទិស​​នៃ​ការ​កែទម្រង់​លើគ្រប់​វិស័យ​ទាំង​អស់។ ដោយ​ឡែក​ចំពោះ​វិស័យ​អប់រំ​ក៏​មាន​ការ​កែទម្រង់​បង្ហាញ​នូវ​ភាព​លេច​ធ្លោនាំ​មុខ​គេ​ដែរ​ក្នុង​រយៈ​ពេល​២ឆ្នាំ នៃ​ឆ្នាំ​សិក្សា​នេះ។ បានសេចក្តី​ថា ការកែទម្រង់​នៃ​ការ​សិក្សា​មិនមែន​ឋិត​នៅ​លើការ​​រឹត​បន្តឹង​នៃ​ការប្រឡង​នោះ​ទេគឺ មានមូល​ដ្ឋាន​គ្រឺះ​ចាប់តាំង​ពី​ការងារ​បង្រៀន និង​ការរៀន​របស់​គ្រូ និងសិស្ស​គ្រប់​កម្រិត​ថ្នាក់​រៀន​ទាំង​អស់​ ឬហៅថា គ្រប់​ភូមិសិក្សា​តែម្តង។ ទន្ទឹម​នឹង​ការ​ប្រកាស​លទ្ធផល​​នៃ​ការប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិថ្មីៗ នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​បាន​​ជាប់​ទិន្ទេស​ «A »កើន​ឡើង​ជាង​ឆ្នាំមុន​ ជាង​១០ដង​ឯណ្ណោះ។ លទ្ធ​ផល​​​នេះ​បាន​បង្ហាញ​ថា ជាវឌ្ឍន​ភាព​នៃ​ការកែ​ទម្រង់​នៃ​ការ​សិក្សា​ពិត​ប្រាកដ។


ការប្រឡង​កាលពី​ឆ្នាំ​មុន​គឺ បេក្ខជន​ដែល​បាន​ទទួល​និទ្ទេស​ «A »​មានតែ​ជាង​១០​នាក់​ប៉ុណ្ណោះ សរុប​ទូទាំង​ប្រទេស​។ ដោយឡែក​ចំពោះ​ការ​ប្រឡង​ឆ្នាំនេះ​(២៤​សីហា២០១៥)​គឺ បេក្ខជន​បានទទួល​និទ្ទេស​ «A » សរុប​១០៨នាក់ ទូទាំង​ប្រទេស។ នេះ​ជា​អាំង​ឌីកាទ័រ​ ឬជាសញ្ញា​បញ្ជាក់​ និងបង្ហាញ​អំពី​ការកើន​ឡើង​នៃ​សមត្ថភាព​ និងគុណភាព​របស់​សិស្ស​ក្នុងការ​​សិក្សា។ ជាពិសេស​ចំពោះ​លទ្ធ​ផល​ដ៏ល្អ​តាម​រយៈ​ការ​កើន​ឡើង​នេះ​ប្រាកដ​ជាគេ​មើល​ឃើញ​ថា ទាំង​ការបង្រៀន​របស់​គ្រូ​និង​ទាំង​ការ​រៀន​របស់​សិស្ស​មានដំណើរ​ការ​ល្អ​ ឬហៅថា មាគ៌ា​នៃ​ការ​កែទម្រង់​នៃ​ការសិក្សា​កាន់​តែមាន​ភាព​ជ្រួត​ជ្រាប​សព្វ​សរសៃ​ញាក់​នៃ​ការអប់រំ​គ្រប់​កម្រិត​សិក្សា​ទាំង​អស់។ ដ្បិត​គុណភាព​នៃ​ការសិក្សា​តែង​មាន​ការ​ទាក់​ទងគ្នា​ជាបន្ត​បន្ទាប់​ដោយ​មិន​មាន​ការ​ដាច់​ខ្សែ​រយៈ​នោះឡើយ។ បានសេចក្តីថា ទាំង​បឋម​សិក្សា​ និងទាំងមធ្យមសិក្សា​ បឋម​ភូមិ​នោះ​វាជា​ចន្ទល់​នៃ​ការសិក្សា​ក្នុង​កម្រិត​មធ្យម​សិក្សា​​ទុតិយភូមិ។ ឯសិស្ស​ដែល​មាន​សមត្ថភាព​​និង​មាន​គុណភាព​ក្នុង​កម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​ជោគជ័យ​ក្នុងការ​ប្រឡង​នោះ។ ព្រម​ជា​មួយ​នេះ​ដែរ​គេ​តែង​យល់​យ៉ាង​ច្បាស់​បន្ត​ទៀត​ថា ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​​ជាប់​នាពេល​នេះ​គឺ ជាការ​ប្រឡង​ជាប់​ដោយ​សមត្ថភាព​​ផ្ទាល់​ខ្លួន​របស់​បេក្ខជន​សុទ្ធ​សាធ​តែ​ម្តង។ ទោះ​ជា​បេក្ខជន​បាន​ប្រឡង​ជាប់​ដោយ​បាននិទ្ទេស​ណាក៏​ដោយ​ក៏​ជា​លទ្ធ​​ផល​ដ៏​ល្អ​បរិសុទ្ធ​នៃ​ចំណេះ​ដឹងរបស់​សិស្ស​បាន​មក​ពី​ការសិក្សា​ពិត​ប្រាកដ ពោលគឺ មិនមែន​ជាលទ្ធ​ផល​ដោយ​អយុត្តិធម៌​នោះទេ។


ភស្តុតាង​ដែល​បាន​បង្ហាញ​តាមរយៈ​លទ្ធ​ផល​ដែលបាន​ប្រកាស​កន្លង​មក​​ថ្មីៗ នេះ​គឺ បេក្ខជន​បាន​ប្រឡង​ជាប់​​ច្រើន​ជាង​ឆ្នាំ​មុន​ផង និង​បេក្ខជន​ដែល​បាន​ពិន្ទុ​ច្រើន​ឋិត​ក្នុង​ចំណាត់​ថ្នាក់​នៃ​និទ្ទេស « A » នោះ​ក៏​កើន​ឡើង​គួរ​ឲ្យ​មាន​មោទនភាព​បំផុត​នៃ​ក្រសួង​អប់រំ​យុវជន​ និងកីឡា​។ ក្នុង​នោះ​គេ​តែង​បាន​ដឹងថា លទ្ធផល​ល្អ​បាន​មក​ពីការ​យល់​ជ្រួត​ជ្រាប​ទាំង​មូល​ដ្ឋាន​គ្រូ​ និង​សិស្ស​ជា​ចម្បង​បំផុត។ ព្រោះ​ដោយ​សារ​តែ​មាន​ការខិត​ខំប្រឹង​បង្រៀន​ពីគ្រូផង និង​មាន​ការ​ដាស់​តឿន​ក្រើន​រំលឹក​ពីគ្រូ​ផង ទើប​ធ្វើ​ឲ្យ​សិស្ស​ខំប្រឹង​រៀនស​ូត្រ​ដោយ​មាន​ស្មារតី​ភ្ញាក់​រំលឹក​ខ្ពស់​នោះដែរ។ បាន​សេចក្តី​ថា សព្វ​សរសៃ​សរសូង​នៃ​ការ​អប់រំ​តាំងពី​តូច​ដល់​ធំ​មាន​ការ​កម្រើក​ឡើង​ព្រម​គ្នា​ហើយ​អីតើ!…។ ឯ​អ្វីដែល​ជាការរួម​ចំណែក​ទាំងអស់​ក្នុង​ការងារ​ទ្រទ្រង់​ការងារ​អប់រំនោះ​ក៏​ត្រូវ​តែ​មាន​ការ​ទទួល​ដោយ​ភាព​រីករាយ​យ៉ាង​ស្មោះ​ស្ម័គ្រ​ថា ពិត​ជា​មាន​វឌ្ឍន​ភាព​នៃ​ការកែទម្រង់​នៃ​ការសិក្សា​ពិត​ប្រាកដមែន។


ដូចនេះ​គេតែង​មាន​ការសន្និដ្ឋាន​ថា ឆ្នាំនេះ​លទ្ធផល​នៃ​ការប្រឡង​របស់​សិស្ស​បាន​ល្អ​ជាង​ឆ្នាំមុនគឺ អាច​បន្ត​ទៅ​ឆ្នាំ​ក្រោយទៀត ប្រាកដ​ជា​បាន​ល្អ​ជាងឆ្នាំនេះ​ជាមិន​ខាន។ ដ្បិត​ការងារ​អប់រំ​ជាភារកិច្ច​ទាំង​អស់​គ្នា​ដែល​មាន​ទាំង​គ្រូ​ និង​ទាំង​សិស្ស​ព្រមទាំង​សហគមន៍​ទៀត​ផងដែល​ កាន់តែ​បាន​យល់​ច្បាស់​ហើយ​បាន​ជួយដាស់តឿន​ក្រើន​រំលឹក​ដល់សិស្ស​គ្រប់​ភូមិសិក្សា​ឲ្យ​មាន​ការ​ខំ​ប្រឹង​រៀន​គ្រប់ៗ គ្នា។ ការខំប្រឹង​រៀន​របស់​សិស្ស​ប្រកប​ដោយ​ការយក​ចិត្ត​ទុកដាក់​តាំង​ពី​ថ្នាក់​ទាបរហូត​ដល់​ថ្នាក់​ខ្ពស់​នេះ​ហើយ​ដែល​នាំ​ឲ្យ​សិស្ស​មានសមត្ថភាព​ និង​មានគុណភាព​ខ្ពស់​នោះ។ ដូចនេះ​ត្រង់​ប្រការដែល​សិស្ស​មាន​​គុណ​ភាពខ្ពស់​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​សិស្ស​នោះ​បាន​ប្រឡង​ជាប់​និង​បាន​ទទួល​នូវ​និទ្ទេស​ «A » នឹង​កាន់តែ​កើន​ឡើងជា​បន្ត​ប​ន្ទាប់​ជាក់ជាមិនខាន៕


M16-09-16-q12


M16-09-16-q11M16-09-16-q10


M16-09-16-q9


M16-09-16-q8


M16-09-16-q3


M16-09-16-q4


M16-09-16-q5


M16-09-16-q6


M16-09-16-q7


M16-09-16-q2


M16-09-16-q1


M16-09-16-q



និទ្ទេស «A »កើនឡើង​ជាសញ្ញា​បង្ហាញ​ថា ជា​វឌ្ឍន​ភាព​នៃ​ការកែទម្រង់​ការ​សិក្សា

Post a Comment

0 Comments

Close Menu