Ad Code

អធិការនគរបាល​ស្រុកដឹកនាំ​កម្លាំង​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សព​លោក ណុប លី នាយប៉ុស្តិ៍​រដ្ឋបាល​ជ្រោយ​តាកែវ

កណ្តាល ៖ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០១៥​ លោក អេង មោក្ខ អភិបាលរង​ស្រុក​កោះធំ រួមជាមួយ​លោក ឈឿន ប៊ុន​ឆន អធិការនគរបាល​ស្រុក​កោះធំ​វ័យក្មេង ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​ដឹកនាំ​កងកម្លាំង​នគរបាល​ចំណុះ​អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចំនួន ៤៥ នាក់ នាំយក​បច្ច័យ និង​សម្ភារៈ ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សព លោក ណុប លី នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រោយ​តាកែវ ដែល​បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង ១១​និង​៤០​នាទី ព្រឹក ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៥ ដោយសារ​ជម្ងឺ។


បច្ច័យ និង​សំភារ​: ដែល​បាន​ឧបត្ថម្ភ​ជា​បច្ច័យ​ក្នុង​ពិធីបុណ្យ​សរុប​លោក ណុប នី រួមមាន​ថវិកា ឯកឧត្តម ស្នងការ​នគរបាល​ខេត្តកណ្តាល ១​លាន​រៀល​, សាលាស្រុក ៥៣​ម៉ឺន​រៀល និង​អង្ករ ១០០​គីឡូក្រាម​, លោក​អធិការ​ស្រុក​កោះធំ ៨០​ម៉ឺន​រៀល និង​នគរបាល​ចំណុះ​អធិការដ្ឋាន​រួម​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ១,២២០,០០ រៀល និង ៨០០,០០០ ដុង​វៀតណាម ដែល​សរុប​ជា​ថវិកា មាន​ចំនួន ២,៥៥០,០០០​រៀល​,  ២០០ដុល្លារ, ៨០០,០០០ ដុង​វៀតណាម និង​អង្ករ ១០០​គីឡូក្រាម៕


T-09-16-15-zffff-full


T-09-16-15-zfff-full


T-09-16-15-zff-full


T-09-16-15-zf-full



អធិការនគរបាល​ស្រុកដឹកនាំ​កម្លាំង​ចូលរួម​គោរព​វិញ្ញាណក្ខ័ន្ធ​សព​លោក ណុប លី នាយប៉ុស្តិ៍​រដ្ឋបាល​ជ្រោយ​តាកែវ

Post a Comment

0 Comments

Close Menu