ក្រុម GOT7 គឺជាក្រុមតារាចម្រៀងប្រុសកូរ៉េ ដ៏ល្បីមួយក្រុមរបស់ផលិតកម្ម JYP Entertainment ដែលមានសមាជិកក្នុងក្រុម៧នាក់ រួមមានលោក JB លោក Mark លោក Junior លោក Jackson លោកYoungjae លោក BamBam និងលោក Yugyeom។
ដោយឡែក បច្ចុប្បន្នគេបានអោយដឹងថា ក្រុមតារាចម្រៀងប្រុសមួយក្រុមនេះ នឹងចេញ MV និងអាល់បុមថ្មីមួយទៀត បន្ទាប់ពីពួកគេទាំង៧នាក់ បានចេញ MINI អាល់បុមដែលមានឈ្មោះថា 《Just Right》កាលពី៣ខែមុនកន្លងទៅនេះ ។
យោងតាមប្រភពព័ត៌ពីនៅកូរ៉េ បានរៀបរាប់អោយដឹងបន្ដែមទៀតថា នៅល្ងាចថ្ងៃទី១៥ខែកញ្ញា ផលិតកម្ម JYP Entertainment បានប្រកាសចេញ MV និងអាល់បុមថ្មីរបស់ក្រុម GOT7 នៅទី២៩ខែកញ្ញាខាងមុខ ដោយផលិកម្មបានបង្ហាញរូបភាពមួយសន្លឹក ដែលគេបានសង្កេតឃើញថា មានសរសេរអក្សរ 《GOT7》 និងចំណងជើងអាល់បុម 《Mad 》ជាអក្សរពណ៌លឿងអមដោយរូបភាពជញ្ជាំងនៅពីក្រោយ ដែលមើលទៅគួរអោយចាប់អារម្មណ៍មែនទែន ។
ជាមួយនឹងការប្រកាសចេញ MV និងអាល់បុមថ្មីមួយនេះ គេក៏បានប្រទះឃើញថា មានអ្នកគាំទ្រជាច្រើនកុះករ បានសម្តែងការទន្ទឹមរងចាំជាខ្លាំងផងដែរ។ ដោយឡែក បង្ចែរទៅប្រិយមិត្តទាំងអស់គ្នាវិញ តើអ្នកទាំងអស់នឹងទន្ទឹមរងចាំ នូវការត្រលប់មកវិញរបស់ក្រុមតារាចម្រៀង ប្រុសទាំង៧នាក់នេះដែរឫទេ? ខាងក្រោមនេះ ជា MV ក្នុង MINI អាល់បុម《Just Right 》ដែលបានចេញផ្សាយកាលពី ៣ ខែមុន សូមរីករាយទស្សនាដូចតទៅ៖
GOT7 គ្រោងនឹងចេញ MV និងអាល់បុមថ្មី នៅថ្ងៃទី២៩ខែកញ្ញាខាងមុខ
0 Comments