Ad Code

កញ្ញា Hong YoonHwa ត្រូវបានលោក Suho ចោទប្រកាន់ថាស្ទាបអង្អែលភ្លៅ?

នេះ​ជាហេតុ​ការណ៍​មិនគួរ​អោយ​ជឿ​មួយ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី១៤កន្លងទៅ រវាង​តារា​កំប្លែង​ស្រី​កូរ៉េ​ម្នាក់​ដែលមាន​ឈ្មោះថា Hong YoonHwa និង​សមាជិក​ក្រុម​តារាចម្រៀង​ប្រុស EXO ម្នាក់​គឺ​លោក Suho  ខណៈពេល​កំពុងថ​តក​ម្ម​វី​ធី StarKing ដោយ​កញ្ញា Hong YoonHwa ត្រូវបាន​លោក Suho ចោទប្រកាន់ថា​ស្ទាបអង្អែល​ភ្លៅ និង​ត្រូវបាន​លោក​ទាមទារ នូវ​ការបកស្រាយ​ដ៏​សមរម្យ​មួយ។


រហូតមកទល់​ថ្ងៃទី១៥ខែកញ្ញា​ម្សិលមិញ​នេះ គេ​ក៏បាន​ប្រទះឃើញ​កញ្ញា Hong YoonHwa ប​សរសេរ​សំបុត្រ​អភ័យទោស និង​បកស្រាយ​ទៅកាន់​លោក Suho និង​អ្នកគាំទ្រ​របស់លោក  ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើ។


ដោយ​ក្នុង​សំបុត្រ​មួយ​នោះ តារា​កំប្លែង​ស្រី Hong YoonHwa បាន​រៀបរាប់ថា “សួស្តី នេះ​ជា​Hong YoonHwa ខ្ញុំ​មិនដឹងថា​បង្ហោះ​នៅត្រង់ណា ដែល​អ្នក​ទាំងអស់​អាច​ឃើញ​វា​នោះទេ ដូច្នេះហើយ​ខ្ញុំ​ក៏​បង្ហោះ​វា​នៅទីនេះ​តែម្តង។ កាលពី​ម្សិលមិញ​នេះ ខ្ញុំ​បានបញ្ចប់​ការថត​កម្ម​វី​ធី​StarKing ហើយ​ខណៈ​ពេលនេះ ខ្ញុំ​ក៏បាន​ឬ​អ្នកគាំទ្រ​មួយចំនួន របស់លោក Suho បាន​និយាយថា ខ្ញុំ​បាន​ស្ទាប​ភ្លៅ​របស់លោក Suho ហើយ​វា​ក៏​ជា​អ្វីដែល​ខ្ញុំ​ត្រូវ​សុំទោស។


កញ្ញា Hong YoonHwa បាន​បន្តទៀតថា “ជាដំបូង ខ្ញុំ​សូម​អភ័យទោស​ចំពោះ​លោក Suho និង​អ្នកគាំទ្រ​របស់លោក​ទាំង​អស់​គ្នា ខ្ញុំ​បានគិត​វា​ឡើងវិញ​នៅ​អំឡុង​ពេលនោះ ប៉ុន្តែ​ខ្ញុំ​មិនបាន​ចងចាំ​វា​ច្បាស់លាស់​នោះទេ ទោះបីជា​យ៉ាងណា ខ្ញុំ​ពិតជា​បាន​ស្ទាប​ភ្លៅ​របស់លោក Suho មែន ហើយ​មាន​អ្នកមួយ​ចំនួន​ក៏បាន​ឃើញ​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​មានបំណង​អាក្រក់​អ្វី​នោះទេ ហើយ​ខ្ញុំ​មិនបាន​ដឹងថា​បាន​ប៉ះ​ភ្លៅ​របស់លោក​នោះទេ”៕


Hong-YoonHwa

Hong YoonHwa


suho-kim-jun-myeon

Suho (Kim-Jun-Myeon) EXO



កញ្ញា Hong YoonHwa ត្រូវបានលោក Suho ចោទប្រកាន់ថាស្ទាបអង្អែលភ្លៅ?

Post a Comment

0 Comments

Close Menu