បន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី ១៦ខែ កញ្ញា ឆ្នាំ២០១៥នៅវរ៥១៤ចំណុះឲ្យកងពលលេខ៥១ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបើកអង្គប្រជុំតែងតាំងនិងធ្វើការផ្លាស់ប្តូរមុខងារនាយទាហាននិងពលទាហាន។អង្គប្រជុំនោះមានការចូលរួម លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥១នាយទាហាននិងពលទាហានជាច្រើននាក់បានចូលរួមផងដែរ។
ក្នុងអង្គប្រជុំតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាននិងពលទាហានរវាងវរសេនាតូចលេខ៥១៤ និង វរសេនាតូចលេខ៥១២លោកឧត្តមសេនីយ៍ត្រី សេងធារិនបាននិយាយថា ក្នុងកិច្ចប្រជុំនេះលោកបានធ្វើការផ្លាស់ប្តូរនាយទាហាននិងពលទាហាននិងមុខងារតួនាទីផងដែរ។ លោកបានបន្តទៀតថា នាយទាហាននិងពលទាហានក្រោយពីបានទទួលមុខងារនិងមុខតំណែងថ្មីរួចមកត្រូវចេះស្តាប់សភាពការណ៍នយោបាយក្នុងប្រទេស និងនយោបាយប្រទេសជិតខាងនិងការងារអប់រំចិត្តសាស្ត្រ ការងារពង្រឹងកម្លាំងទ័ព ការងារដាំដុះការងារចិញ្ចឹមសត្វនិងការងារចិញ្ចឹមទ័ពជាពិសេសដាក់បទបញ្ជាទប់ស្កាត់ដាច់ខាតដល់ទ័ពទាំងអស់រាល់ល្បែងស៊ីសង និង គ្រឿងញៀនជាដើម។
លោកសេធារិនក៏បានធ្វើការណែនាំដល់យោធិនម្នាក់ៗត្រូវចេះគោរពច្បាប់ចរាចរណ៍ ត្រូវចូលរួមធ្វើការទប់ស្កាត់ពលការចំណាកស្រុក បទល្មើសឆ្លងដែនផ្សេងដូចជា ទំនិញគេចព័ន្ធ និងចុងក្រោយលោកបានឲ្យយោធិនទាំងអស់ត្រូវចុះជួយប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះថ្នាក់ធម្មជាតិដូចជា គ្រោះថ្នាក់ទឹកជំនន់ គ្រោះរាំងស្ងួត ពិសេសគ្រោះខ្យល់កន្ត្រាក់ជាដើម៕
លោកសេងធារិនបានបើកអង្គប្រជុំតែងតាំងនិងផ្លាស់ប្តូរមុខងារដល់នាយទាហាននិងពលទាហាន
0 Comments