ភ្នំពេញ ៖ ជាមួយការសម្តែងរឿងបែបស្រើបស្រាល និងការប្តូរស្ទីលមកស្លៀកសិចស៊ី ថែមទាំងប្ដូរឈ្មោះពី ដួងស្រីពេជ្រ មកដួង ម៉ានិច កាន់តែធ្វើឲ្យទីផ្សារការងារសិល្បៈរបស់នាងមានភាពរលូន និងរកប្រាក់ចំណូលបានយ៉ាងច្រើនពីអាជីពមួយនេះ ពោលនាងមិនខា្លចការថតសំដែងបែបសិចស៊ីនោះឡើយ។
តារាសម្តែងស្រីកញ្ញា ដួង ស្រីពេជ្រ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនតាមរយៈការសម្តែងរឿង«ពូជខ្ញុំអីចឹង?» និងរឿង«បណ្ដាសា» ជាពិសេសនាងលេចធ្លោខ្លាំងក្នុងការសម្តែងបទចម្រៀង កាយវិការរបស់លោក ឆាយ វិរៈយុទ្ធ ក្រោមចំណងជើងថា «ស្មោះបងអូនស្លាប់អី»។ គេសង្កេតឃើញថា ក្រោយពីប្តូរស្ទីលស្លៀកសិចស៊ីនេះមក កញ្ញា ដួង ម៉ានិច ទទួលបានប្រជាប្រិយភាពគាំទ្រយ៉ាងខ្លាំង ហើយបើនិយាយពីការរិះគន់ក្នុងការស្លៀកពាក់សិចស៊ីរបស់នាងក៏មិនតិចដែរ។
តារាសំដែងដែលមិនខ្លាចការបញ្ចេញនៅភាពសិចស៊ីកញ្ញា ដួង ម៉ានិច បានប្រាប់ឱ្យដឹងថា ទម្រាំនាងទទួលបានផ្លែផ្កាពីអាជីពសិល្បៈនេះ នាងប្រឡូកក្នុងអាជីពនេះយូរហើយ សូមមេត្តាបើឃើញនាងបានផ្លែផ្កាហើយកុំក្ដិចត្រួយឲ្យស្វិតស្រពោនអី។
នាងនិយាយថា ក្នុងនាមជាតារាសិល្បៈ នាងទទួលស្គាល់ថា តែងតែមានការរិះគន់ ហើយនាងក៏ទទួលយកការរិះគន់ដើម្បីស្ថាបនាដែរ ប៉ុន្តែក្នុងការស្លៀកពាក់របស់នាង គឺនាងខ្ញុំយល់ថាមិនហួសហេតុទេ ដោយសារតែនាងខ្ញុំស្លៀកសិចស៊ីធម្មតាមិនដល់ថ្នាក់ស្រាតចំពោះមុខទស្សនិកជន ឡើយ។
ដួង ស្រីពេជ្រ បញ្ជាក់ថា តើការបញ្ចេញសាច់តិចតួចវាមិនខុសអីទេ។ តែទោះយ៉ាងណា ដួង ម៉ានិច បានអះអាងថា នាងនៅតែបន្តស្លៀក និងតុបតែងខ្លួនសិចស៊ី ដើម្បីឲ្យការងារសិល្បៈហូរចូលមករកនាង មិនដូច្នេះនាងត្រូវផ្កាប់ឆ្នាំងបាយ ហើយតែនាងសន្យាថា មិនស្លៀកពាក់ឲ្យហួសហេតុនោះទេ ជាពិសេសនឹងបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យបានល្អផងដែរ៕
ដួង ស្រីពេជ្រ ៖ ការថតសំដែងបែបស្រើបស្រាលគឺជាឆ្នាំងបាយរបស់នាង
0 Comments