Ad Code

ឃាត់​ខ្លួន​បុរស​២​នាក់ ​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន

កណ្ដាល​ ៖ ​បុរស​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្អាង​ធ្វើការ​ឃាត់​ខ្លួន ក្រោយពី​ត្រួតពិនិត្យ​រក​ឃើញ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់ នៅ​ក្នុង​កាតាប​របស់​ពួកគេ​នោះ។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០០​និង​១០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​​០៤ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១១០ ​ស្ថិត​ភូមិ​ខ្ពប​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ​ខេត្ត​កណ្ដាល។


ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​មាន​ទី​១- ឈ្មោះ ថា ផល្លា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់។ ទី​២- ឈ្មោះ សុខ សំ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​អ្នក​រត់​តុ​នៅ​ភ្នំពេញ​ ស្នាក់នៅ​ភ្នំពេញ។ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ក្បាលកោះ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។


ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​ដកហូត សារធាតុ​ញៀន​ចំនួន​១​កញ្ចប់​ធំ​, កាតាប​​​ចំនួន​១ , ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ស្មាស់​ ពាក់​ស្លាក​លេខ​ កណ្ដាល​1L.3312 ​ពណ៌​ខ្មៅ។


ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង​បាន​ធ្វើការ​ល្បាត នៅ​ចំណុច​ខាងលើ ហើយ​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់ នៅ​ក្នុង​កាតាប​ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​អ្នក​ទាំងពីរ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពប ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​​​សំណុំរឿង​តាម​នីតិវិធី៕
M04-09-15-h1



ឃាត់​ខ្លួន​បុរស​២​នាក់ ​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន

Post a Comment

0 Comments

Close Menu