Ad Code

ក្រុម​យុវជន​ការពារ​បរិស្ថាន​ស្នើ​ឲ្យ​អ​.​ស​.​ប​អន្តរាគមន៍​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សា​ហុង​នៅ​ឡាវ

ភ្នំពេញ ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា នេះ តំណាង​យុវជន​បរិស្ថាន​ចំនួន​៥​នាក់ បាន​ដាក់​ញត្តិ​ស្នើសុំ​ឲ្យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ ​​ឲ្យ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង លើ​ព្រំប្រទល់​ទឹក​នៃ​ទន្លេមេគង្គ​ខ្មែរ ឡាវ ហើយ​រហូតដល់​ម៉ោង​៩ និង​៤៥ នាទី​មុននេះ ពួកគេ​កំពុង​ជួប​ជាមួយ​តំណាង UN មិនទាន់​ចេញ​វិញ​នៅឡើយ។


តាម​ញត្តិ​របស់​ពួកគេ​បានសរសេរថា បើ​ទំនប់​វា​រី​អគ្គិសនី​នេះ​ត្រូវបាន​សាងសង់ នឹង​បង្ក​គ្រោះមហន្តរាយ​ធំធេង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​កំពុងតែ​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​នៅតាម​ដង​ទន្លេសាប ដូចជា ប៉ះពាល់​ដល់​ការនេសាទ កសិកម្ម នាវាចរណ៍ ការ​ផ្លាស់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ជាដើម ទន្ទឹមនឹងនោះ​ក៏​អាច​បណ្តាល​មាន​ផល​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ​ក្នុង​ទឹក​ដូចជា ត្រី សត្វ​ផ្សោត​ដែល​ជា​សត្វ​កម្រ​ជាដើម។


តំណាង​យុវជន​ការពារ​សង្គម និង​បរិស្ថាន បាន​សូម​ឲ្យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផែន​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា មេត្តា​ត្រួតពិនិត្យ ​និង​ជួយ​ធ្វើ​អន្តរាគមន៍​ស្នើ​ទៅ​រដ្ឋាភិបាល​ឡាវ ដើម្បី​បញ្ឈប់​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដន សា​ហុង នៅ​តាម​ព្រំប្រទល់​ទឹក​នៃ​ទន្លេមេគង្គ ខ្មែរ ឡាវ៕



ក្រុម​យុវជន​ការពារ​បរិស្ថាន​ស្នើ​ឲ្យ​អ​.​ស​.​ប​អន្តរាគមន៍​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សា​ហុង​នៅ​ឡាវ

Post a Comment

0 Comments

Close Menu